CamNews

តារា 

Justin Bieber នឹង Selena Gomez ពិតជាមានគំរោងរៀបការឬ??

នាពេលថ្មីៗ នេះ Jusitn Bieber នឹង Selena Gomez បានលេចឭពាក្យចចាមអារាម ដែលថាទំនាក់
ទំនងរបស់ពួកគេ មានភាពរកាំរកូសនឹងគ្នា​  តែអ្វីដែលជាការនិយាយតៗគ្នានេះ ត្រូវបានកន្លងផុត
ទៅ កាល 2 ទៅ 3 សប្តាហ៍មុននេះ  ប៉ុន្តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា តារាចម្រៀង Rap គឺ
លោក  Timbaland  នាពេលថ្មីៗនេះ បែរជាបង្ហើបប្រាប់នូវគំរោងរៀបការរបស់  Justin  ជាមួយនឹង
Selena ទៅវិញ។

តារាចម្រៀង Rap រូបនេះបានបង្ហើបប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន E! Online ថា គាត់បានមានគំ
រោងនឹងទៅច្រៀង  ក៏ដូចជាធ្វើការសម្តែងនៅក្នុងកម្មវិធីរៀបការរបស់  Justin  ដែលគេនឹងធ្វើការ
រៀបការជាមួយនឹង Selena Gomez ជាក់ជាមិនខាន។

គួររំឮកផងដែរថា តារាចម្រៀង  Rap  រូបនេះគឺលោក  Timbaland ខួរក្បាលរបស់លោកពោរពេញ
ទៅដោយកម្មវិធីរៀបអាពាហ៍ពិពាហ៍  ក៏ដោយសារតែលោកទើបតែ ចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់
ប្អូនប្រុសលោកផ្ទាល់គឺលោក​ Justin Timberlake ភ្ជាប់ពាក្យជាមួយនឹង Jessica Biel ។


តែអ្វីដែលជាការដែលលើកឡើងក៏ដូចជាបង្ហើបប្រាប់ថា Justin នឹងធ្វើការរៀបការជាមួយ Selena
Gomez  នោះមិនទាន់ ច្បាស់ការណ៍នៅឡើយទេ  យ៉ាងណាៗនោះ  មានតែនាំគ្នាតាមដានប្រភព
សារព័ត៌មានដែលធ្វើការតាមដានយ៉ាងកៀកកិតជុំវិញទំនាក់ទំនងស្នេហាមួយគូរនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ entertainmentwise


Tags: international news strange entertainment star