CamNews

តារា 

ទេព បូព្រឹក្ស ត្រូវគេទម្លាយ​ពី​មូល​ហេតុ មនុស្ស​សំខាន់​ចាក​ចេញ​ពី​នាង

ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេងសំឡេងពីរោះ រាំឡូយ កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីម្នាក់គត់តែងតែ មានអ្វីដែលថ្មីជានិច្ច សម្រាប់ទស្សនិកជន មិនថាក្បាច់រាំ ឬការស្លៀកពាក់ជាដើម ពោលគឺសុទ្ធតែលេចធ្លោរ និង ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់មហាជន ។ សម្រាប់តារាចម្រៀង វ័យក្មេងសាច់សខ្ចី ទេព បូព្រឹក្ស ថ្មីៗនេះត្រូវបានប្រភពស្និទ្ធទម្លាយឲ្យដឹងថា មនុស្សសំខាន់របស់នាង បានចាកចេញពីនាង ព្រោះតែការចចេសរឹង រួស ពីរូបនាងផ្ទាល់ក្នុងការងារ។

សម្រាប់ ទេព បូព្រឹក្ស ក្នុងឆ្នាំនេះ ហាក់មិនសូវកក្រើក ដូចឆ្នាំមុនៗនោះទេ ព្រោះនាងមិនសូវមានបទចម្រៀងថ្មីៗ ចេញលក់លើទីផ្សារដូចមុនទេ ពោលស្ទើរតែគ្មានបទចម្រៀង ណាមួយល្បីខ្លាំងឡើយ។ តែសម្រាប់ការប្រគំតន្ត្រីវិញ ទេព បូព្រឹក្ស មានដូចធម្មតា ព្រោះនៅតែលេចធ្លោរ លើឆាកតន្ត្រីតូវធំនានា ជាពិសេសតន្រ្តីតាមខេត្ត។
 
មានរឿងរ៉ាវជាច្រើន សម្រាប់ ទេព បូព្រឹក្ស ក្នុងឆ្នាំនេះ ជាក់ស្ដែងការចាកចេញ ដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់មនុស្ស សំខាន់នៅជុំវិញខ្លួន ជាពិសេស ប្រធានក្រុមរាំរបស់នាង និងមិត្តសំឡាញ់ គឺលោក លឹម យូហៃ អតីតប្រុសស្អាត និងការបិទអាជីវកម្ម ផ្នែកសក់ដែលនាំចូល ថ្នាំលាបសក់ពណ៌ល្អៗគ្រប់ប្រភេទ ពីប្រទេសអូស្ត្រាលីជាដើម។

កន្លងទស្សនិកជន ធ្លាប់តែឮពីមាត់ ទេព បូព្រឹក្ស និយាយពីការចាកចេញ របស់ប្រធានក្រុម «PPSS» ថា លោកគ្មានហេតុផលអ្វីធំដុំ និយាយជាមួយនាងឲ្យច្បាស់នោះទេ ហើយចេញទៅរាំឲ្យក្រុម កញ្ញា លាង សុផាឡែន តែម្ដង ពេលនោះ នាងក៏មិនបានថាអ្វីដែរ ទៅក៏ទៅចុះ បើគិតថាកន្លែងថ្មីជាងកន្លែងចាស់។ ផ្ទុយពីការអះអាងរបស់ ទេព បូព្រឹក្ស ប្រភពដ៏ជិតដិត នឹងប្រធានក្រុមរូបនោះ បាននិយាយថា ប្រធានក្រុមរាំចាស់របស់នាង ជាមនុស្សម្នាក់ស្រឡាញ់ ទេព បូព្រឹក្ស ដូចប្អូនស្រី និង តែងតែណែនាំអ្វីដែលល្អៗ ដល់នាងជានិច្ច ព្រោះមិនចង់ឲ្យ ទេព បូព្រឹក្ស ដើរខុសផ្លូវ ឬធ្វើអ្វីដែលមហាជន ពិបាកទទួលយក ។

ប្រភពដដែល បាននិយាយច្បាស់ទៀតថា អ្វីដែលជាការណែនាំ របស់ប្រធានក្រុមរូបនេះ មិនត្រូវបាន ទេព បូព្រឹក្ស ទទួលយកឡើយ បូព្រឹក្ស មិនស្ដាប់អ្នកណាទាំងអស់ រហូតធ្វើឲ្យអ្នកនៅក្បែរនាង ចាកចេញម្ដងមួយៗ រហូតស្ទើរតែអស់ ដែលស្ទើរតែគ្មាន អ្នកជិតស្និទ្ធណាម្នាក់ ក្រៅពីម្ដាយមីងនាង ដែលតែងតែដើរតាមនាង គ្រប់វេទិការតន្ត្រី។ ចំណែកអ្នកស្និទ្ធ គឺគ្មានតែម្ដង ។
 
កញ្ញា ទេព បូព្រឹក្ស មិនទាន់អាចសុំការបំភ្លឺបានទេថា ហេតុផលដែលគេនិយាយថា នាងជាមនុស្សរឹងរូស ទើបធ្វើឲ្យមនុស្សសំខាន់ៗ ចាកចេញពីនាង ជារឿងពិត ឬយ៉ាងណា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh