CamNews

រូបភាព 

ប៉ូលីសស្រី ជំនាញប្រឆាំង ឧក្រិដ្ឋកម្ម គ្រឿងញៀន យាយពីសម្រស់ អស់ទាស់

ព័ត៌មានរូបភាព ៖ គួរបញ្ជាក់ថា សន្លឹករូបភាពខាងលើនេះ គឺជារូបភាព ប៉ូលីសស្រី នាង Zhang Liu ចួល​ រួម ក្នុង  សមយុទ្ធយោធា កណ្តាល  ព្រៃជ្រៅ ក្នុងខេត្ត Yunnan ភាគខាងត្បូង ឆៀង  ខាងលិច ប្រទេសចិន ជាប់  នឹង  ព្រំប្រទល់ ដែន ប្រទេស មីយ៉ាន់ម៉ា អំឡុងថ្ងៃទី ២៤ មិថុនា កន្លងទៅនេះ ។ មានឆ្នាំ កំណើត ១៩៩៥ នាង Zhang Liu បានក្លាយជា  ប៉ូលីសស្រី ប្រឆាំងឧក្រិដ្ឋគ្រឿងញៀន នៅ ឆ្នាំ ២០១៣ ។ ធំដឹងក្តី នៅក្នុងសង្គមគ្រួសារមួយ ដែល  មាន  ជីវភាព ធូរធារ ក្នុងខេត្ត Hunan ភាគ កណ្តាលប្រទេសចិន នាង Zhang វ័យទើបតែ ២០ ឆ្នាំនោះ បញ្ជាក់ក្តែងៗអោយដឹងថា ក្តីសុបិន្តនិង បំណងប្រាថ្នារបស់នាង គឺ ធ្វើជា ប៉ូលីសឆ្នើម ដែលជាហេតុនាំ   អោយ នាងសម្រេចចុះឈ្មោះ ចូល ហ្វឹកហ្វើនទាហាន បន្ទាប់ពីបញ្ជប់ថ្នាក់វិទ្យាល័យ ។


ជាមន្រ្តីប៉ូលីសជួរមុខ ទទួលបន្ទុកប្រឆាំង ឧក្រិដ្ឋគ្រឿងញៀន នៅប៉ុស្តិ៍ត្រួតពិនិត្យច្រកចេញចូលព្រំ ប្រទល់ដែន ច្រក Mukang ប៉ូលីសស្រី រូបនេះ ធ្លាប់សម្រេចបាននូវ  សមទ្ធិផល ស្នាដៃ ជោគជ័យដ៏ អស្ចារ្យនោះគឺ រឹបអូសបានគ្រឿងញៀន ប្រមាណ ១០០ គ.ក កាលពី ដើមឆ្នាំ ២០១៥ ។ ខណៈមាន មុខងារចម្បង និងសម្ពាធ ដូចគ្នាទៅនឹង ប៉ូលីសប្រុស ក៏ដូចជាពលទាហានបុរស នាង Zhang មិន ដែលត្អូញត្អែរម្តងណាឡើយ ជាជាងមោទនភាព   ចំពោះការងារ របស់ខ្លួន និងទំនួលខុសត្រូវរបស់ ខ្លួន ៕


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Drug