CamNews

ភាពយន្ត 

Snow White and The HuntsMan ចាប់បញ្ចាំងនៅកម្ពុជា


ក្នុងរជ្ជកាលដ៏ខ្មៅងងឹតក្រោមការគ្រប់គ្រងរបស់ក្សត្រីបីសាច Ravenna គ្មានទេសិទ្ធិសេរីភាពតែ
ទោះជាយ៉ាងណាក៏នៅតែមានអ្នកដែលរង់ចាំតស៊ូដើម្បីសេរីភាពនិងកំចាត់ចោលមនុស្សអាក្រក់។

 

នាំមកជូនលោកអ្នកដោយផលិតកររឿង Alice In Wonderland ចូលរួមសម្ដែងដោយតារាល្បីៗជា
ច្រើន ហើយជាសាច់រឿងមួយដែលគ្រប់គ្នាធ្លាប់ស្ដាប់ពីរឿងនិទាន បន្ទាប់មកមានចេញជាគំនូរ
ជីវចល តែពេលនេះ Snow White បានត្រលប់មកវិញជាមួយនឹងសាច់រឿងដែលសម្ដែងជាភាព-
យន្តរំលេចនូវទស្សនិយភាពពិតៗក្នុងរឿង Snow White and The HuntsMan។

ចូលរួមសម្ដែងដោយ៖
-Kristen Stewart
-Chris Hemsworth
-Charlize Theron
-Sam Claflin
-Sam Sqruell
ដឹកនាំសម្ដែងដោយ៖ Rupert Sanders
និពន្ធដោយ៖ Evan Daugherty

លោកអ្នកប្រហែលជាធ្លាប់បានទស្សនារឿង Snow White ដែលជាគំនូរជីវចលហើយមើលទៅ
លោកអ្នកទាំងអស់គ្នាសុទ្ធសឹងតែដឹងថាសាច់រឿងនៃរឿង Snow White នេះគឺយ៉ាងណា។ តែឆ្នាំ
២០១២ នេះ Snow White and The HuntsMan គឺខុសប្លែក! ជាសាច់រឿងមួយដែលនិពន្ធសារឡើង
វិញដោយ Evan Daugherty ប្រែក្លាយរឿងនិទានមកជាខ្សែភាពយន្តដ៏គួរអោយចាប់អារម្មណ៍មាន
គ្រប់រសជាតិគ្រប់ឈុតឆាក។ ក្រោមស្នាដៃដឹកនាំរឿងរបស់ Rupert Sanders រួមសម្ដែងដោយ
តារាភាពយន្តដែលជានិមិត្តរូបក្នុងកម្រងរឿង The Twilight Saga នាង Kristen Stewart បានធ្វើ
អោយ Snow White and The HuntsMan ក្លាយជាខ្សែភាពយន្តមួយដ៏គួរអោយចាប់អារម្មណ៍
ក្នុងឆ្នាំ ២០១២ នេះ។

ហើយកាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា ម្សិលមិញនេះផងដែរមានការចាក់បញ្ចាំងរឿង Snow White
and The HuntsMan នៅរោងភាពយន្ត Legend Cinema ដែលទទួលបានប្រជាប្រិយភាពជាខ្លាំង។
ក្នុងការបញ្ចាំងលើកដំបូង (Premiere) នេះផងដែរគេបានឃើញលោក Jerry Thai និងក្រុមការងារ
@HomePhotography សហការជាមួយនឹង Westec Media និង Legend Cinema បាននាំយកតារា
Model ដើរតួជា Snow White ដោយកញ្ញា Mouch។



រឿង Snow White and The HuntsMan និងមានចាក់បញ្ចាំងនៅ Legend Cinema និង The
Cineplex ចាប់ពីថ្ងៃទី ៧ មិថុនា នេះតទៅ។

ដោយ៖ នីតា