CamNews

តារា 

ឃិត សំម៉ាលីស កំពុងដើររកទិញ Lexus 470 តែអត់ទាន់ត្រូវចិត្ត

ភ្នំពេញៈ តារាចម្រៀងប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស បានសម្ញែងភាព ហ៊ឺហារកាន់តែខ្លាំង ក្រោយពីនាងបានផ្ទុះជម្លោះ ជាមួយតារាចម្រៀងមួយចំនួន ជាពិសេសប្រធានក្រុមចចកសមុទ្រ នាពេលកន្លងមក ដោយថ្មីៗនេះ នាងបានចេញមុខប្រកាសទិញរថយន្ត Lexus 470 បង្អួតពេញ បណ្តាញទំនាក់ទំនងសង្គម Facebook ។

តារាចម្រៀងស្រី ដែលអាចបកស្រាយ បទចម្រៀងភាសាអង់គ្លេសបានល្អកញ្ញា ឃិត សំម៉ាលីស បន្ទាប់ពីពើបប្រទះព័ត៌មាន មិនល្អជាច្រើន ទាក់ទងទៅនឹងការឈ្លោះប្រកែកគ្នា ជាមួយតារាចម្រៀង និងក្រុមចចកសមុទ្ររួចមក មិនទាន់បានប៉ុន្មានផង នាងក៏ស្រាប់តែខំប្រឹង បញ្ចេញភាពហ៊ឺហារ ស៊ីវិល័យកាន់តែខ្លាំង ដោយថ្មីៗនេះនាង បានប្រកាសជា សាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា "ALis sell car already ...... Now" កំពុងដើរមើលរកទិញ ឡានថ្មីវិញរក Lexus 470 ពណ៌ស តែរកអត់ទាន់បានត្រូវចិត្តសោះ ខុសនេះខុសនោះ បើរកអត់បាន ប្រហែលទិញស៊េរីផ្សេងហើយ មិនដឹងជិះអីទេ nhom (if who want sell Lexus 470 ពណ៌ស plz contect me)" ។

តាមរយៈការបង្ហាញសារខ្លីបែបនេះ បានសបញ្ជាក់ច្បាស់ណាស់ថា តារាស្រីដែលចូលចិត្ត បញ្ចេញសាច់ដើមទ្រូងកញ្ញា ឃិត សំម៉ាលីស ហាក់កាន់តែហ៊ឺហារ សម្បូរលុយចាយជាងមុន ។ ទាក់ទងទៅនឹងការសម្ញែង ភាពហ៊ឺហារនេះ បានធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ថា នាងគ្រាន់តែជាតារាចម្រៀង ប្រចាំផលិតកម្មតូចមួយ ហេតុអីបានជា នាងមានលុយច្រើនផ្លាស់ប្តូរ រថយន្តស៊េរីទំនើបៗ និងចាយលុយមិនខ្វះ ខុសពីអ្នកសិល្បៈដទៃ ដោយនៅក្នុងនោះ មានប្រភពមួយចំនួន បានដាក់ការសង្ស័យថា នាងអាចមានអ្នកចាំទំនុកបម្រុង ផ្តល់លុយពីក្រោយខ្នង បានជានាងមានលឿនបែបនេះ ។

ទាក់ទងទៅនឹងចម្ងល់លើកឡើងថា តារាចម្រៀង កញ្ញា ឃិត សំម៉ាលីស មានបុរសសម្បូរទ្រព្យចាំទំនុកបម្រុង លុយកាក់ ទិញរថយន្តស៊េរីថ្មីនោះ គេហទំព័រកំសាន្តយើងខ្ញុំ មិនអាចទាក់ទងនាងបានទេ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh