CamNews

ភាពយន្ត 

រឿងស្តេចនំបុ័ងឬ King of Baking

រឿងសេ្តចនំបុ័ងរឺ King of Baking គឺជាខ្សែភាពយន្តភាគរបស់កូរ៉េខាងត្បូងដែលបានចាក់
បញ្ចាំងនៅលើកញ្ជក់ទូរទស្សន៍កូរ៉េ(KBS) កាលពីថ្ងៃ៩ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ
២០១០។ក្នុងរឿងនេះផងដែរបានបង្ហាញពីជីវិតពិតរបស់បុរសម្នាក់ដែលបានព្យាយាម
ជំនះគ្រប់ឧបសគ្គដើម្បីសំរេចគោលបំណងរបស់ខ្លួនក្លាយទៅជាអ្នកធ្វើនំបុ័ងដ៏ល្បីឈ្មោះ
នៅក្នុងប្រទេសកូរ៉េ។ រឿងពិតនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៩០ នៅពេលដែលគាត់មានអាយុជាង២០ឆ្នាំ។ រឿងនេះជាប្រភេទរឿងបែបមនោសញ្ចេតនា,
ជីវិតតស៊ូ និងកំសត់ ដែលបាននិពន្ធដោយលោក Kang Eun kyung និងដឹកនាំដោយលោក
Lee Jung Sub មាន ៣០ជំពូក។
បច្ចុប្បន្នរឿងនេះបានដាក់បញ្ចាំងជូនទស្សនាផងដែរនៅលើកញ្ចក់ទូរទស្សន៍កម្ពុជា CTN
រៀងរាល់ថ្ងៃចន្ទ័ដល់សុក្រ វេលាម៉ោង ៨៖១៥នាទី ដល់៩៖០០នាទីយប់៕

ពីឆ្វេងទៅស្តាំ៖ Yukyeong, Han, Insuk, Majun, Pal Bong, Takgu, ll Jong, Yang Misun, Inmok

លោកអ្នកក៏អាចទស្សនារឿងនេះនៅលើប្រពន្ធ័អ៊ីនធើណេត Youtube ដោយចុចត្រង់នេះ

ដោយ វឌ្ឍនា