CamNews

ភាពយន្ត 

2014 Argosy ត្រូវបានបញ្ចូលក្នុង Transformers 4 ទស្សនិកជនសង្ស័យថា ជាតួរសំខាន់ផ្នែកអាក្រក់ (មានវីដេអូ)

ជាថ្មីម្តងទៀត អ្នកដឹកនាំរឿងលោក  Michael Bay  បានបញ្ចេញរូបថត រថយន្តថ្មីមួយគ្រឿងទៀត
ហើយគឺ 2014 Argosy ដែលតំលើងនិងផលិតដោយក្រុមហ៊ុន Freightliner ដែលជាក្រុមហ៊ុនផលិត
រថយន្តធំៗ ហើយធំជាងគេ ប្រចាំអាមេរិចខាងជើង ។

ដោយមើលទៅ សភាព និង សម្រស់របស់ឡាន ត្រូវបានទស្សនិកជនទស្សទាយថា 2014 Argosy
គឺជាឡានតំណាងអោយ Nemesis Prime ដែលជាសត្រូវដ៏ខ្លាំងមួយរបស់ Autobot ។ Nemesis Prime
ត្រូវបាននិយាយថាជា ខ្លួនចំលងពី មេដឹកនាំល្អរបស់ Autobot ដែលមានកំលាំង ប្រហាក់ប្រហែលគ្នា
តែ មានថាមពលពិសេសផ្សេងគ្នា ។



ក្រៅពីរូបថត Michael Bay ក៏បានបង្ហោះវីដេអូ ឈុតឆាកដែលឡាន 2014 Argosy ដេញតាមពីក្រោយ
ឡានរបស់ Optimus Prime របស់ខាង Autobot ដែលមានលាយជាមួយការបាញ់ប្រហារ ផងដែរនោះ
ធ្វើអោយទស្សនិកជនកាន់តែជឿជាក់ថា 2014 Argosy គឺជាមនុស្សយន្តខាងអាក្រក់មិនខានឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ facebook,youtube,michalebay 


Tags: transformers movie entertainment car robot