CamNews

តារា 

កំពូលតារាបង្ហាញម៉ូដបង្កភាពភ្ញាក់ផ្អើលខណៈពេលដែល ប្រាប់ពីរឿងធ្លាប់កែភេទ

តារាស្រីបង្ហាញម៉ូដម្នាក់ក្នុងចំណោមតារាបង្ហាញម៉ូដល្បីឈ្មោះជាច្រើនរបស់ប្រទេស ប៉ូឡូញ
និងជាអ្នកដែលទើបតែទទួលជ័យជំនះក្នុងការប្រកួត �Next Top Model� ក្នុងប្រទេសកាលពី
ពេលថ្មីៗកន្លងមកនេះបានធ្វើអោយមហាជនមិនតិចនាក់ឡើយមានការភ្ញាក់ផ្អើល ខណៈ
ពេលដែលតារាបង្ហាញម៉ូដរូបនោះប្រាប់ថានាងបានប្តូរភេទ ។

ជាមួយទេពកោសល្យ គួបផ្សំនឹងរូបសំរស់ដ៏ស្រស់ស្អាតពេញលក្ខណៈមិនមែនជាបញ្ហាគួរ
អោយភ្ញាក់ផ្អើលឡើយខណៈពេលដែល Michalina Manios​ ទទួលបានជ័យលាភីក្នុងការ
ប្រកួតស្វែងរកតារាបង្ហាញម៉ូដ �Next Top Model� ដែលធ្វើឡើងនៅក្នុងប្រទេស ប៉ូឡូញ នា
ពេលថ្មីៗនេះ ។ ប៉ុន្តបញ្ហាដែលគួរអោយភ្ញាក់ផ្អើលនោះ គឺតារាបង្ហាញម៉ូដដែលទើបតតែ
ទទួលបានជ័យលាភី វ័យ ២២ឆ្នាំនេះ បានទំលាយអាថ៌កំបាំងរបស់ខ្លួនថានាងកើតមកជា
មនុស្សភេទទីបី ។

Michalina Manios​ បានអោយដឹងថា ភេទប្រុសនិងភេទស្រីនេះគឺបានជាប់មកជាមួយខ្លួននាង
តាំងតែពីពេលដែលនាងបានចាប់កំណើតមកម្ល៉េះ ហើយនាងត្រូវបានគេចាត់ទុកជាមនុស្ស
ប្រុសរហូតដល់ពេលនាងមានអាយុ ១៨ឆ្នាំ មុនពេលដែលនាងបានសំរេចចិត្តធ្វើការវះកាត់
ប្តូរភេទនេះ ។ "ខ្ញុំកើតមកជាមនុស្សភេទទីបី, ហើយពេលដែលវេជ្ជបណ្ឌិតបានឃើញខ្ញុំ ពួក
គាត់បាននិយាយថាខ្ញុំគឺជាក្មេងប្រុសម្នាក់ ប៉ុន្តែពេលដែលខ្ញុំធំឡើងខ្ញុំមានអារម្មណ៍ថា ខ្ញុំមាន
ទំនោរទៅខាងភេទជាស្រីច្រើនជាង ។ ដូច្នេះហើយ កាលពីបួនឆ្នាំមុនខ្ញុំបានសំរេចចិត្តធ្វើការ
វះកាត់ដើម្បីប្តូរភេទទៅជាមនុស្សស្រី និងធ្វើការប្តូរឈ្មោះតែម្តង" ។

ក្រោយពេលដែលនាងបានក្លាយជាមនុស្សស្រីហើយ នាងក៏បានចាប់ផ្តើមការងារជាមួយ
អាជីពជាអ្នកបង្ហាញម៉ូដ ។ រូបរាងដ៏ស្រស់ស្អាតរបស់នាងបានធ្វើអោយនាងមិនមានការ
ពិបាកអ្វីឡើយក្នុងការទទួលជ័យលាភីការប្រកួត Next Top Model នេះ ។

Michalina Manios មិនមែនជាតារាបង្ហាញម៉ូដលើកដំបូងក្នុងពិភពលោក​ ដែលធ្លាប់ជាមនុស្ស
ប្រុសនោះទេ ។ តារាបង្ហាញម៉ូដ Lea T ជាជន ប្រេស៊ីល ដែលធ្លាប់ធ្វើការសហការគ្នាជាមួយ
តារាបង្ហាញម៉ូដល្បីៗដូច Kate Moss រឺក៏អ្នករចនាម៉ូដសំលៀកបំពាក់ Riccardo Tisci ពួកគេក៏
ធ្លាប់ជាមនុស្សប្រុសផងដែរ ៕
ប្រភព៖ Daily Mail
ដោយ៖ យ៉ាវីន

Tags: