CamNews

តារា 

ផន នីដា និង សុខ សីឡាលីន ចេញមុខ​បញ្ជាក់​ថា គ្មាន​ជម្លោះ​អ្វី​នឹង​គ្នា

ភ្នំពេញ៖ តារាចម្រៀងស្រីពីរដួង ជាមិត្តរួមទ្រនំនឹងគ្នាគឺកញ្ញា ផន ស្រីខួច និង សុខ សីឡាលីន បានចេញមុនបដិសេដន៍ព្រមគ្នា ភ្លាមៗ បន្ទាប់ពីមានការចេញផ្សាយថា អ្នកទាំងពីរ មានជម្លោះមើលមុខ មិនត្រង់ជាមួយគ្នា ផ្ទុយពីតារាសិល្បៈដទៃ ដែលនៅស្ញៀម មិនចេញមុខនិយាយអ្វីឡើយ ព្រោះជម្លោះជាការពិត ពិបាកប្រកែក ។ ផន ស្រីខួច និង សុខ សីឡាលីន ជាតារាចម្រៀង ដែលមានជំនាញពីរផ្សេងគ្នា ម្នាក់ជាតារាចម្រៀង បែបបុរាណប្រពៃណី កន្ទ្រឹម និងម្នាក់ទៀត ជាតារាចម្រៀងបែបលោកខាងលិច តែអ្នកទាំងពីរ បែរជាជាប់មន្ទិលថា មិនចុះសម្រុងគ្នា ។

ក្រោយពីការចុះផ្សាយនៅលើគេហទំព័រកម្សាន្ត LookingTODAY ដោយអត្ថបទមួយមានចំណងជើងថា «តារាស្រីល្បីៗ ក្នុងសង្គមសិល្បៈ ៦គូផ្ទុះជម្លោះជាមួយគ្នា មិនអាចផ្សះផ្សាបាន» ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ រួចមក តារាសម្ដែងកញ្ញា ផន ស្រីខួច និង សុខ សីឡាលីន បានចេញមុខ ច្រានចោលព័ត៌មាននេះ ដោយបានអះអាងថា ពួកគេពុំមានជម្លោះ ណាមួយកើតឡើង រហូតមើលមុខគ្នាមិនចំ ហើយពិបាកផ្សះផ្សានោះទេ ។

តារាចម្រៀងសំឡេងក្រអួនក្រអៅ រូបសម្រស់ស្រស់សោភា ផន នីដា ហៅស្រីខួច បាននិយាយថា «ថីហ្នឹង...? គេស្រឡាញ់រាប់អានគ្នាសោះ ថាគេឈ្លោះគ្នា គ្រាន់តែមិនបានថតរូបជុំគ្នាហ្នឹង...? គិតថា មិនត្រូវគ្នាមែន? គ្រាន់តែមិនជិតស្និទ្ធ...!» ។
 
ចំណែកឯកញ្ញា សុខ ស្រីឡាលីន តារាចម្រៀងបែបលោកខាងលិចវិញបាននិយាយថា «គេជួបគ្នាតែរហូតសោះ...! រឿងអីថាមិនត្រូវគ្នា ខ្ញុំមិនដែលយកអ្នកសិល្បៈណា ធ្វើជាសត្រូវឡើយ ព្រោះមានមិត្តល្អជាងមានសត្រូវ អ្នកណាក៏ចង់ឲ្យគេ ស្រឡាញ់ដែរ...!» ។

មានការកត់សម្គាល់ថា មូលហេតុដែល តារាចម្រៀងទាំងពីរដួងខាងលើ បានចេញមុខបកស្រាយព្រមៗគ្នាបែបនេះ ព្រោះនាងខ្លាច មានភាពល្អក់កករ រវាងគ្នានិងគ្នា ដែលរស់នៅក្រោមដំបូលតែមួយ ។ ម្យ៉ាងពួកគេស្ថិតក្នុង ក្រុមតារាសិល្បៈ មិនសូវសម្បូរបញ្ហា ដូចនេះនាងមិនចង់ឲ្យមានព័ត៌មាន ឈ្លោះប្រកែកគ្នា នាំឲ្យខូចមុខមាត់ឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh