CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកប្រើប្រាស់ Windows Phone នឹងទទួលបាន 20 GB សម្រាប់ផ្ទុកទិន្នន័យ ដោយឥតគិតថ្លៃ

អតិថិជនដែលប្រើប្រាស់ Windows Phone ទាំងអស់ នឹងទទួលបាននូវកាដូពិសេសមួយ ពី Microsoft នៅក្នុងពិធីបុណ្យណូអែល ខាងមុខនេះ។ គ្រប់ផលិតផលដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone នឹងទទួលបានដល់ទៅ 20 GB storage ដោយឥតគិតថ្លៃ នៅលើសេវាកម្មផ្ទុកទិន្នទ័យ SkyDrive។

រយះពេលប្រើប្រាស់នៃសេវាកម្មនេះ គឺមួយឆ្នាំ បន្ទាប់ពីហួសកំណត់ហើយនោះ អ្នកប្រើប្រាស់ ត្រូវ បង់តំលៃសេវាកម្ម ដើម្បីរក្សាបាន ទិន្នន័យនេះដដែល។ អតិថិជនប្រើ Windows Phone អាចទទួល បាន 20 GB SkyDrive តាមរយះការភ្ជាប់ជាមួយ ID របស់ឧបករណ៍នីមួយៗ។

SkyDrive ផ្គត់ផ្គង់ជាមួយប្រព័ន្ធប្រតិបត្តិការច្រើន និងមានសមត្ថភាពធ្វើសមកាលកម្មបានយ៉ាងល្អ។ សេវាកម្មផ្ទុកទិន្នន័យ SkyDrive នេះត្រូវបានគេដំឡើងរួចជាស្រេចនៅលើ Android, iOS  និងនៅលើ Windows Phone ផងដែរ។ សេវាកម្មនេះ នៅអាចធ្វើការ Login ចូលពី កុំព្យូទ័រប្រើ Windows ឬ Mac របស់ Apple បានថែមទៀតផង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- ក្រុមហ៊ុន Mobitel ទិញយកក្រុមហ៊ុន Smart មែនឬ?
- Nokia បង្អាប់ iPad ថាបង្ហាញពន្លឺអន់ ពេលនៅក្រោមពន្លឺព្រះអាទិត្យ (មានវីដេអូ)

- Interface ថ្មីប្លែក របស់ប្រព័ន្ធប្រតិបត្តិការ Tizen 2.1

- iPhone 5S, 5C និង iPad Air មាន Software Unlock (Jailbreak) ហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Windows Phone users free 20 GB storage Mobile device Microsoft Hightech