CamNews

ថេបប្ល៊ែត 

Nokia បង្អាប់ iPad ថាបង្ហាញពន្លឺអន់ ពេលនៅក្រោម ពន្លឺព្រះអាទិត្យ (មានវីដេអូ)

Nokia ធ្លាប់បានធ្វើការបន្តុះបង្អាប់ iPad ដោយសារតែដំណើរការ Multitasking មិនមានប្រសិទ្ធិភាព ថ្មប្រើឆាប់អស់ ហើយពេលនេះ បានបង្កឲ្យមានភាពរំខានដល់អ្នកប្រើប្រាស់ រាល់ពេលត្រូវចេញមក ខាងក្រៅ ក្រោមពន្លឺព្រះអាទិត្យ។

នៅក្នុងឃ្លីបថ្មីមួយ អ្នកប្រើប្រាស់ iPad តែងតែស្វែងរកម្លប់ជ្រក ដើម្បីអាចមើលខ្លឹមសារ នៅលើ អេក្រង់ ជំនួសឲ្យការរីករាយនឹងការអាំងថ្ងៃ ឲ្យស្រួលខ្លួន និងប្រលែងលេង សប្បាយរីករាយជាមួយ សត្វចិញ្ចឹម។

ផ្ទុយទៅវិញ យុវជនម្នាក់ដែលប្រើ Lumia 2520 បានមានការលេចធ្លោ និងទទួលបានការចាប់ អារម្មណ៍ ពីអ្នកដទៃ នៅពេលដែលគេបានប្រើប្រាស់ Tablet របស់ Nokia យ៉ាងសប្បាយរីករាយ ក្រោមពន្លឺព្រះអាទិត្យ។

វីដេអូពាណិជ្ជកម្មថ្មីមួយនេះ ត្រូវបានធ្វើជាទម្រង់ វីដេអូបែបគំនូរជីវចល ខ្លីមួយ ជាមួយនឹងការ បញ្ចប់រឿង ដោយយុវជនម្នាក់ដែលប្រើ Tablet របស់ Nokia បានជួបនឹងគូស្នេហ៍ម្នាក់ តាមរយះ អត្ថប្រយោជន៍នៃ Tablet។ ប៉ុន្តែ ជាក់ស្តែង មនុស្សជាច្រើនដែលបានទស្សនាវីដេអូនេះហើយ បានចោទជាសំណួរថាៈ តើវាមិនល្អទេឬ បើយើងចៀសវាងការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច ពេលដែលទៅ សួនកម្សាន្តនោះ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Interface ថ្មីប្លែក របស់ប្រព័ន្ធប្រតិបត្តិការ Tizen 2.1
- iPhone 5S, 5C និង iPad Air មាន Software Unlock (Jailbreak) ហើយ

- Smartphone ថតវីដេអូ 4K របស់ Acer បានដាក់លក់ជាផ្លូវការហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Nokia Belittle iPad screen display Tablet Lumia 2520 Hightech