CamNews

ទូរស័ព្ទ 

Smartphone ថតវីដេអូ 4K របស់ Acer បានដាក់លក់ ជាផ្លូវការ

Acer ធ្លាប់បានធ្វើការបង្ហាញណែនាំស្មាតហ្វូន Liquid S2 ជាមួយនឹងសមត្ថភាព អាចថតវីដេអូ ប្រភេទ 4K កាលពីខែកញ្ញា ឆ្នាំ២០១៣ នេះ។ ប៉ុន្តែត្រូវរង់ចាំដល់ជិតដាច់ឆ្នាំ ទើបផលិតផលនេះ បានដាក់លក់នៅលើទីផ្សារប្រទេសមួយចំនួន លើពិភពលោក។ Liquid S2 ជាស្មាតហ្វូនស៊េរី ខ្ពស់មួយ ដែលមានអេក្រង់ទំហំ ៦អ៊ីន កំរិតរីសូលុយស្យុង Full HD និង CPU Quad Core  Snapdragon 800។

ផែនការដំបូងរបស់ Acer គឺដាក់លក់ Liquid S2 នៅដើមខែតុលា ប៉ុន្តែទើបតែដល់ពេលនេះ ស្មាតហ្វូនបានដាក់លក់នៅលើទីផ្សារមួយចំនួន។ នៅប្រទេសហូឡង់ Liquid S2 បានដាក់លក់ ក្នុងតំលៃ ៦៨០ ដុល្លារ សម្រាប់នៅហុងកុងវិញ វាមានតំលៃថោកជាងបន្តិច ពោលគឺដាក់លក់ក្នុង តំលៃ ៦២០ ដុល្លារ។

លក្ខណៈសម្បត្តិមួយចំនួននៃ Acer Liquid S2:

- CPU Quad Core Qualcomm Snapdragon 800 ល្បឿន 2.2 GHz
- អេក្រង់ IPS 6 inch, full HD 1080 x 1920 pixel ជាមួយនឹងកញ្ចក់ដ៏រឹងមាំ Gorilla Glass 3
- RAM 2 GB, មេម៉ូរីក្នុង 16 GB (អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD)
- ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jellly Bean
- កាមេរ៉ាក្រោយ 13 MP, ថតវីដេអូប្រភេទ 4K កាមេរ៉ាមុខ 2 MP
- ថ្ម 3300 mAh
- ប្រព័ន្ធសម្លេង Dolby Sound Technology
- ខ្នាតប្រវែង 166 x 86 x 9 mm និងទម្ងន់ 231g

ក្រៅតែទីផ្សារនៅប្រទេសហូឡង់ និងហុងកុង Acer នៅមិនទាន់កំណត់បន្ថែម ប្រទេសដទៃផ្សេង ទៀត ដើម្បីដាក់លក់ Liquid S2 នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Android នៅតែឈរលំដាប់លេខ១ ក្នុងពេល Windows Phone នៅតែបន្តដេញតាម iOS
- iPad Pro អេក្រង់ទំហំ ១២,៩ អ៊ីន នឹងមានកំរិតរីសូលុយស្យុង 2K និង​ 4K

- Samsung បង្ហាញខ្លួន ឧបករណ៍ដំបូងគេ ប្រើប្រព័ន្ធប្រតិបត្តិការ Tizen

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview

 


Tags: Acer Smartphone 4K film officially on sale Liquid S2 Hightech