CamNews

ភាពយន្ត 

រឿង "ជាង ជើយ៉ា: ដំណើរក្លាយជាទេវតា" បានបំបែកកំណត់ត្រារឿងជាច្រើននៅក្នុងប្រវត្តិសាស្រ្តចិន

រឿង "ជាង​ ជើយ៉ា: ដំណើរក្លាយជាទេវតា" ឬ "Jiang Ziya: Legend Of Deification" បានបំបែកកំណត់ត្រារហូតដល់ទៅ ៤ នៅឯប្រទេសចិន ក្នុងថ្ងៃបើកចាក់បញ្ចាំងដំបូង។

 




ការបំបែកកំណត់ត្រាទី ១ នោះគឺ ការរកបានប្រាក់ចំណូលច្រើនជាងគេបំផុត នៅថ្ងៃចាក់បញ្ចាំងដំបូងក្នុងឆ្នាំ ២០២០ នេះ។  ទី ២ គឺជារឿងដែលរកចំណូលបានច្រើនជាងគេក្នុង ១ ថ្ងៃរបស់ប្រទេសចិន ក្នុងឆ្នាំ ២០២០ នេះផងដែរ ។ ចំណែកឯទី ៣ វិញ ជារឿងតុក្កតា ដែលរកចំណូលបានច្រើនជាងរឿងតុក្កតាផ្សេងៗ នៅក្នុងប្រទេសចិន នៅថ្ងៃ​ចាក់បញ្ចាំងដំបូង។ ការបំបែកកំណត់ត្រាចុងក្រោយនោះ គឺ​​ជារឿងដែលរកចំណូលបានច្រើនជាងគេក្នុង ១ ថ្ងៃរបស់ប្រវត្តិសាស្រ្តចិន។



រឿងនេះក៏បានបំបែកកំណត់ត្រារឿង Nezha ក្នុងឆ្នាំ ២០១៩ ដែលជាប្រភេទរឿងក្នុងពិភពតែមួយផងដែរ។ រឿង "ជាង​ ជើយ៉ា: ដំណើរក្លាយជាទេវតា" ឬ "Jiang Ziya: Legend Of Deification" កំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយជាលក្ខណៈ 2D និង 3D ដោយបញ្ចូលសម្លេងជាភាសាខ្មែរ។





ចុចទីនេះដើម្បីទស្សនា​ Trailer



 

 

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។