CamNews

ភាពយន្ត 

Army ទាំងអស់គ្នា! BTS ខំមកជួបដល់ក្នុងរោងកុនហើយ មិនទៅមើលរឿង Bring the Soul: The Movie ទៀតដូចជាមិនសំ!

ក្រុមចម្រៀងបុរសកូរ៉េដែលកំពុងតែមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោកដែលមានឈ្មោះថា BTS បានត្រលប់មកវិញសារជាថ្មីជាមួយនឹងខ្សែភាពយន្តថ្មីរបស់ពួកគេដែលមានចំណងជើងថា Bring the Soul: The Movie ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបកម្ពុជានាថ្ងៃទី ០៧ ខែសីហានេះ។

Bring the Soul: The Movie របស់ក្រុមតារាចម្រៀង BTS គឺជាខ្សែភាពយន្តមួយដែលទស្សនិកជននឹងបានទស្សនានូវរាល់សកម្មភាពទាំងលើ និងក្រោយឆាកនៃការប្រគំតន្រ្តីពិភពលោករបស់ក្រុម BTS ដោយផ្ទាល់! ទស្សនិកជននឹងទទួលបាននូវបទពិសោធន៍មួយដែលលោកអ្នកមិនធ្លាប់បានស្គាល់គឺស្វែងយល់ពីអាយដូលរបស់ខ្លួនអោយរិតតែច្បាស់។ មិនតែប៉ុណ្ណោះ Army ក៏ដូចជាទស្សនិកជនទាំងអស់នឹងទទួលបាននូវភាពរីករាយនៃការប្រគំតន្រ្តីរបស់ពួកគេ ជាមួយនឹងបទភ្លេងដក់ជាប់ក្នុងបេះដូងប្រិយមិត្ត Kpop គ្រប់រូប។

ដូចនេះសម្រាប់ប្រិយមិត្តដែលចូលចិត្តនូវបទចម្រៀង Kpop និងក្រុមចម្រៀងបុរស BTS ផ្ទាល់តែម្ដងនោះ អ្នកទាំងអស់គ្នាពុំគួររំលងនូវខ្សែភាពយន្ត Bring the Soul: The Movie នេះឡើយ! លោកអ្នកនឹងទទួលបាននូវភាពសប្បាយរីករាយ ក៏ដូចជារំភើបនឹងការប្រគំតន្រ្តីរបស់ពួកគេផងដែរ! ខ្សែភាពយន្ត Bring The Soul: The Movie មានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃទី ០៧ ខែសីហានេះហើយ ដោយការចាក់បញ្ចាំងមានកំណត់ដូចនេះ ហ្វេនទាំងអស់ប្រញាប់រួសរាន់ឡើងដើម្បីធ្វើការទិញសំបុត្រអោយមកមុនគេ!

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia