CamNews

តារា 

លី ឡាវីន កាត់​បន្ថយ​ភាពសិចស៊ី ដើម្បី​កុំ​ទស្ស​និកជន​ជេរ​ខ្លាំង​ពេក និង ម៉ែយ៉ែម សម្លឹងឃើញទាំងយប់ ថ្ងៃ

ភ្នំពេញ៖ ជារឿយៗ ទស្សនិកជន តែងតែបានឃើញវត្តមាន តារាសម្តែងស្រី កញ្ញា លី ឡាវីន តាមរយៈការថតចម្រៀងកាយវិការខារ៉ាអូខេ ដោយនាងបាន ស្លៀកពាក់សិចស៊ី បញ្ចេញសាច់លើក្រោម គ្មានប្រណីដៃ បើទោះជាកន្លងមក នាងធ្លាប់ពើបប្រទះ នឹងការរិះគន់ខ្លាំងៗក៏ដោយ ។

តារាសម្តែងស្រីរូបស្រស់សោភា ច្រមុះស្រួចសាច់សរម៉ដ្ឋរលោង កញ្ញា លី ឡាវីន បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង កាលពីពេលថ្មីៗនេះថា កន្លងមកធ្លាប់មានទស្សនិកជនជាច្រើន បានធ្វើការរិះគន់ទៅលើ តារាស្រី ដែលស្លៀកពាក់សិចស៊ី ខើចលើខើចក្រោម ហើយនៅក្នុងនោះ សូម្បីតែនាងក៏ធ្លាប់ទទួលបាន ទាំងការសរសើរ និងរិះគន់ជេរ តាមបណ្តាញសង្គម Facebook ជាច្រើនផងដែរ ។

តារាស្រីស្អាតរូបស្រស់ម្នាក់នេះ បានប្រាប់ឲ្យដឹងទៀតថា «ចាប់តាំងពីឃើញ ទស្សនិកជនរិះគន់ ទៅលើ តារាសម្តែង ស្រីមួយចំនួន ដែលស្លៀកពាក់សិចស៊ីនោះ ក្នុងនាមខ្ញុំក៏ជាអ្នកចូលចិត្តបែបសិចស៊ី ក៏បានកាត់បន្ថយ ការស្លៀកពាក់ខើចខ្លីនោះដែរ ដើម្បីបញ្ចៀសការរិះគន់ និងនាំឲ្យប៉ះពាល់ប្រជាប្រិយភាព។ ការសិចស៊ីរបស់ខ្ញុំ មានអ្នកខ្លះជេរ អ្នកខ្លះសរសើរ ប៉ុន្តែខ្ញុំត្រូវសិចស៊ីតាមកាលៈទេសៈ ព្រោះជាចំណង់ចំណូលចិត្តរបស់ខ្ញុំ» ។

កញ្ញា ឡាវីន បានប្រាប់ទៀតថា នាងស្រឡាញ់ចូលចិត្តសិចស៊ីតាំងពីតូច ប៉ុន្តែនៅពេលប្រឡូកសិល្បៈ ទទួលរងការរិះគន់នោះ នាងក៏បានកាត់បន្ថយ ងាកមកស្លៀកពាក់សមរម្យ មិនសូវបញ្ចេញសាច់ដើមទ្រូងសាច់ភ្លៅ ដូចមុនទេ តែសម្រាប់នាងមិនអាច បោះចោលការសិចស៊ីទាំងស្រុងបានទេ ពោលការស្លៀកពាក់ បញ្ចេញសាច់ គឺជាចំណង់ចំណូលចិត្តរបស់នាង តាំងពីតូច ហើយការសិចស៊ីនៅតែមាន គ្រាន់តែតាមកាលៈទេសៈ មិនស្លៀកពាក់បញ្ចេញសាច់ គ្រប់ពេលដូចមុនឡើយ ៕

- អាន ៖ លី ឡាវីន ធុញថប់​នឹង​ ម៉ែយ៉ែម​ទាក់ទង​ណាត់​ញ៉ាំបាយ​ជាមួយ​អ្នកធំ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh