CamNews

តារា 

ហេង កែវនីតា ត្រូវ​ទស្សនិកជន​​វាយ​ប្រហារ រឿង​​កែ​សម្ផស្ស​​ខុស​ពី​​ដប់​ឆ្នាំ​​មុន

(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា ប្រចាំក្នុងស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា ហេង កែវនីតា មានឈ្មោះដើមថា ហេង ផាន់ណា ​បន្ទាប់ពីនាង​បានចាកចេញ​ពីទ្រនំចាស់ ប៉ុស្តិ៍លេខ៣ ហើយនាងក៏មានព័ត៌មាន ​រឿងគំនុំដប់ឆ្នាំ ជាមួយ ឌួង ហ្សូរីដា ប៉ុន្តែនាងបានចេញមុខបដិសេធ រួចក៏ចប់រឿង​។ ថ្មីៗនេះ សម្រាប់ពិធីការិនី ហេង កែវនីតា បានផ្ទុះសំឡេងរិះគន់ជាថ្មី ពាក់ព័ន្ធនឹងការកែសម្ផស្ស ខុសប្លែកកាលពីពេលមុន។

​មាន Page ក្នុងបណ្ដាញសង្គមមួយ​ ឈ្មោះថា  PENTER បានបង្ហោះរូបភាពតារាស្រីរូបនេះ​ អមជាមួយពាក្យសម្ដីថា «នៅចាំកញ្ញា ឯក សាប៊ូលុច្ស ឆ្នាំ២០០៥ទេ កញ្ញា ហេង កែវនីតា បច្ចុប្បន្ន​ កញ្ញាជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន រយៈពេល១១ឆ្នាំ ក្នុងវិស័យសិល្បៈ នីតា មិនបានប្រែប្រួលរូបសម្រស់ឡើយ ។ លោកអ្នកក៏អាច អញ្ជើញ កញ្ញា នីតា សម្រាប់ធ្វើអ្នកអត្ថាធិបាយ ក្នុងកម្មវិធីនានា តាមរយៈ Penter Agency !»

ក្រោយពីមានការបង្ហោះរូប ហេង កែវនីតា ដើម្បីផ្សព្វផ្សាយពីការរៀបចំ​របស់ខ្លួន ក្នុងពាក្យសម្ដីបែបសរសើរ​ជ្រុលរួចមក បែរជាផ្ទុះសំឡេងរិះគន់ ហេង កែវនីតា ឯណោះវិញ ខណៈដែលនាង​មិនបានដឹងរឿងអ្វីឡើយ ព្រោះក្រុមហ៊ុននោះ​ជាអ្នកបង្ហោះថា រូបសម្រស់នាង មិនបានប្រែប្រួលក្នុង​រយៈពេល១១ឆ្នាំ ប៉ុន្តែទស្សនិកជនវិញ​រិះគន់នាង មិនព្រមសំចៃមាត់ឡើយ ។ ប្រិយមិត្តម្នាក់​បាន​និយាយថា ​«ហេង កែវនីតា នាមដើម ហេង ផាន់ណា ទេ ហើយមុខមិនមែនវី អ៉ីចឹងទេ ហើយកែមុខខ្ទេចខ្ទី គ្មានសល់»។ អ្នកខ្លះ មុខកែហើយតែដូចហើម​ អ្នកខ្លះក៏ជេរថា «មីអាចម៍» ជាពាក្យសម្ដីមួយគ្រោតគ្រាតមិនអាចទទួលយកបាន ។ អ្នកខ្លះទៀតរិះគន់នាងថា «នាងមុខកែស្អាត តែមាឌធំបន្តិច ក្រោយកែហើយមិនស្អាតសោះ»

ពិធីការិនី ហេង កែវនីតា មិនទាន់មានប្រតិកម្មអ្វីឡើយ រឿងទស្សនិកជននាំគ្នាវាយប្រហារ លើការកែសម្ផស្សនេះ ខណៈដែលនាងនិយាយតែមួយមាត់គត់គឺ «អរគុណចា៎..»។ ​ជាការពិតរឿងកែសម្ផស្សក្នុងសិល្បៈ មិនមែនរឿងថ្មីទេ ព្រោះនរណាក៏កែដែរ គ្រាន់តែតិច និង​ច្រើន ។​ គ្រាន់តែកែសម្ផស្ស នីតា រងការជេរប្រមាថបែបនេះ ក៏មិនមែនជារឿងល្អ សម្រាប់ទស្សនិកមើលងាយ នាងឡើយ៕

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Heng keo nita