CamNews

តារា 

យ៉ុង ច័ន្ទកណ្ណិកា បើក​ហាង​លក់​សំលៀក​បំពាក់​តាម Online

ភ្នំពេញ៖ តារាចម្រៀងមានទឹកដមសំនៀង ពីរោះក្រអួនក្រអៅ រាងតូចច្រឡឹងអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បន្ទាប់ពីរៀបការ សាងគ្រួសាររួចមក គេសង្កេតឃើញថា តារារូបនេះហាក់មានការខំប្រឹងស្ទុះស្ទារ ទាំងការងារសិល្បៈ និងការងាររកស៊ីទ្វេដង ។ ជាក់ស្តែងដូចជាពេលថ្មីៗនេះ នាងបានងាកទៅបើកហាងលក់សំលៀកបំពាក់តាម Online បន្ថែមពីលើអាជីពចាស់ទៀតផង ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានវត្តមានតារាស្រីល្បីៗឈ្មោះជាច្រើនដួង បានងាកមកបន្ថែម អាជីពលក់សំលៀកបំពាក់តាម Online ជាច្រើន ហើយនៅក្នុងនោះថ្មីៗនេះ ទស្សនិកជនក៏បានឃើញវត្តមាន តារាស្រីរាងតូចច្រឡឹង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ក៏បានរំលេចមុខរបរថ្មីលក់សំលៀកបំពាក់តាម Online ដែលមានឈ្មោះថា “Yungchankanika Clothes Online Shop” ដោយរៀងរាល់ថ្ងៃ គេឃើញតារារូបនេះ ខំប្រឹងបង្ហាញម៉ូដសំលៀកបំពាក់ថ្មីៗនៅលើ Account Facebook ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ។

បើទោះជាការបើកហាងលក់សំលៀកបំពាក់របស់ កណ្ណិកា ទើបតែបើកដំបូងក៏ដោយ តែសម្រាប់សន្ទុះនៃការគាំទ្រ គេសង្កេតឃើញថា មានការគាំទ្រច្រើន មិនចាញ់តារាៗដទៃឡើយ ព្រោះថាសំលៀកបំពាក់របស់នាងភាគច្រើន តម្រូវ ទៅតាមយុវវ័យសម័យថ្មី និងនាំចូលមកពីក្រៅប្រទេសផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh