CamNews

តារា 

ប្អូនស្រីរបស់តួឈ្នានីនក្នុងរឿង ភរិយាបណ្តូលចិត្ត ស្អាតអស់ទាស់ ដូចកូនកាត់ ហើយសាច់ឡើងសខ្ចី

តារាថៃ ​​៖ យោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Mint Natwara Wongwasana ដែលជាតួអង្គឈ្នានីន នៅក្នុងរឿង ភរិយាបណ្តូលចិត្ត  លឺថា នាងមានប្អូនស្រីបង្កើតម្នាក់ ហើយស្រស់ស្អាតអស់ទាស់តែម្តង  ដូចកូនកាត់យ៉ាងចឹង ។ 

តារាសម្តែងតួចិត្តអាក្រក់រូបនេះត្រូវបានគេដឹងថា គឺជាកូនស្រីច្បងនៅក្នុងគ្រួសារ ហើយមានប្អូនម្នាក់នាក់ទៀត មានសម្រស់ស្រស់ស្អាត ដូចកូនកាត់ ហើយគ្រួសាររបស់នាងគឺមានវង់ត្រកូលថ្លៃថ្នូរ និងមានទ្រព្យសម្បត្តិសមល្មមដែរ ។ 

កាលពីពេលថ្មីៗនេះគេបានឃើញនាង Mint Natwara Wongwasana បានបង្ហោះរូបថតជាមួយប្អូនស្រីបង្កើត របស់នាងរួមទាំងគ្រួសារទាំងមូលថែមទៀតផង នៅលើគណនី Instagram ផ្ទាល់ ដូច្នេះហើយទើបធ្វើឲ្យ ផ្ទុះការភ្ញាក់ផ្អើលដោយសារតែប្អូនស្រីស្រស់ស្អាតរបស់តារាស្រីល្បីឈ្មោះរូបនេះ ។ 

តោះទៅមើលរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់ប្អូនស្រីនាង Mint Natwara Wongwasana ទាំងអស់គ្នា ៕

















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook