CamNews

តារា 

Kanye West បញ្ចប់​​ការ​​សម្តែង​​យ៉ាង​​តក់​ក្រហល់ បន្ទាប់​ពី​នាង Kim Kardashian ជាភរិយា ត្រូវ​គេ

(ញូវយ៉ក)៖ តារាម៉ូដែលសញ្ជាតិអាមេរិក អ្នកនាង Kim Kardashian West ដែលជាភរិយារបស់តារា ចម្រៀងលោក Kanye West ត្រូវបានជនបិទមុខពីររូប ដែលបានបន្លំខ្លួនជាប៉ូលីស ចាប់ភ្ជង់កាំភ្លើង នៅក្នុងបន្ទប់សណ្ឋាគារ នៅយប់ថ្ងៃអាទិត្យ (ពេលវេលាទីក្រុងញូយ៉ក) អំឡុងពេលដែលអ្នកនាង កំពុងស្ថិតនៅឯប្រទេសបារាំង​ ជាមួយនឹង​ម្តាយ​និងបងប្អូនស្រី ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ សម្លៀកបំពាក់ «Paris Fashion Week»។ នេះបើតាមការផ្សាយ​ដោយ CNN នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។

អ្នកតំណាងរបស់អ្នកនាង Kim Kardashian បានប្រាប់ CNN ថា «អ្នកនាងត្រូវបានជនបិទមុខពីរនាក់ ស្លៀកពាក់ជាមន្រ្តីប៉ូលិស ចាប់គំរាមនិងភ្ជង់ដោយកាំភ្លើង នៅក្នុងបន្ទប់សណ្ឋាគារ នៅឯប្រទេសបារាំង ហើយអ្នកនាងកំពុងតែមានការតក់ស្លុតជាខ្លាំង ប៉ុន្តែមិនបានទទួលរងរបួស ឬការធ្វើបាបអ្វីនោះឡើយ»។

ចំណែកឯស្វាមីរបស់អ្នកនាង គឺលោក Kanye West វិញ បន្ទាប់ពីបានជ្រាបពីដំណឹងពាក់ព័ន្ធនឹង ភរិយារបស់ខ្លួនបែបនេះ ក៏បានបញ្ឈប់ការប្រគំតន្រ្តីរបស់ខ្លួន ដែលកំពុងប្រព្រឹត្តិទៅ​នៅឯទីក្រុងញូយ៉ក យ៉ាងទាន់ហន់ ដោយបានប្រាប់ទៅកាន់អ្នកគាំទ្រថា លោកមានកិច្ចការបន្ទាន់ ពាក់ព័ន្ធនឹងគ្រួសារ។

ទន្ទឹមគ្នានេះដែរ នៅលើបណ្តាញសង្គមនានា ក៏មានពាក្យចចាមអារាមជាច្រើន និងការបន់ស្រន់ បួងសួងផងដែរ ចំពោះលោក West និងក្រុមគ្រួសារ ខណៈពុំទាន់មានប្រភពព័ត៌មានណាមួយ បានបញ្ជាក់ច្បាស់ពីមូលហេតុ ពីក្រោយហេតុការណ៍ខាងលើ នៅឡើយនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kanye West Int news Hot news