CamNews

តារា 

កីឡាករជម្រើសជាតិល្បីឈ្មោះ កែវ សុខ ផេង និងម្តាយ មានមុខមាត់ដូចគ្នាបេះបិទ!

ព័ត៌មានកំសាន្ត ៖ យុវវ័យភាគច្រើនសុទ្ធតែបានស្គាល់រួចមកហើយជាមួយនិងកំលោះសង្ហាល្បីឈ្មោះមួយដួង ជាពិសេសគឺអ្នកដែលស្រលាញ់និងពេញចិត្តខាងផ្នែកវិស័យកីឡាតែម្តង នោះគឺ លោក កែវ សុខ ផេង ដែលជាកីឡាករជម្រើសជាតិដ៏ល្បីមួយដួងនៅក្នុងប្រទេសកម្ពុជា ។

គួរបញ្ជាក់ឲ្យដឹងថា កីឡាករវ័យក្មេងរូបនេះធ្លាប់មានរឿងអាស្រូវទាក់ទិនជាមួយនិងរឿងស្នេហាជាមួយនិងតារាសម្តែងស្រីម្នាក់ ដែលមានឈ្មោះល្បីម្នាក់ដែរ នៅក្នុងវិស័យសិល្បៈ​ ប៉ុន្តែការពិតទៅលោកនិងតារាស្រីនោះគឺគ្រាន់តែជាអ្នកគាំទ្រនិង Idol តែប៉ុណ្ណោះ ។ 

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងមុខមាត់របស់កំលោះសង្ហា កែវ សុខ ផេង វិញឃើញថា កីឡាករជម្រើសជាតិរូបនេះត្រូវបានអ្នកគាំទ្ររបស់លោកនិយាយថា គាត់និងអ្នកម្តាយជាទីស្នេហាមានមុខមាត់ដូចគ្នាបេះបិទ ក្រោយពីលោកបានបង្ហោះរូបថតអ្នកម្តាយនៅលើគណនី instagram កាលពីពេលថ្មីៗនេះ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "អរុណសួសី្តជាមួយម៉ាក់ជាទីស្រលាញ់" ។ កុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់លោក កែវ សុខ ផេង និងអ្នកម្តាយរបស់គាត់នៅខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ ថាគង់វង្ស យ៉ាទី ទៅស្អាត ម្តាយរបស់នាងកាន់តែស្អាតខ្លាំងទៀត!








 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Keo sokpheng