CamNews

ភាពយន្ត 

ខ្សែភាពយន្តព្រឺព្រួចសម្រាប់ថ្ងៃឈប់សម្រាក “សៀវភៅកំណត់ហេតុខ្មោច”

ថ្ងៃឈប់សម្រាកសម្រាប់អ្នកដែលមិនមានដំណើរកំសាន្តទៅកន្លែងណាអាចមកទស្សនារឿងចេញថ្មីដែលមានចំណងជើងថា “សៀវភៅកំណត់ហេតុខ្មោច​“ ដែលជាសាច់រឿងមួយនិយាយអំពីនារីម្នាក់កំពុងជួបប្រទះផលវិបាកជាមួយនឹងការសរសេរសៀវភៅថ្មីរបស់ខ្លួន ប៉ុន្តែស្របពេលនោះបែរជារកឃើញនូវកំណត់ហេតុមួយដែលជារបស់ខ្មោច។ អ្វីដែលនឹកស្មានមិនដល់នោះគឺព្រលឹងខ្មោចម្ចាស់សៀវភៅនោះនៅតែវិលវុលនៅក្នុងផ្ទះមួយនោះដែលជាផ្ទះរបស់អ្នកនិពន្ធស្រីនោះរស់នៅពេលបច្ចុប្បន្នផងដែរ។​ ការដែលយកសៀវភៅរបស់គេមកសរសេរពិតជាគ្មានបញ្ហានោះទេ ប៉ុន្តែហាមសរសើរលើសពីអ្វីដែលបានកើតឡើងជាដាច់ខាត។ ចុះប្រសិនជាអ្នកនិពន្ធនោះមិនបានគោរពតាមអ្វីដែលបានសន្យា? តើនឹងមានរឿងអ្វីកើតឡើង?

 

កុំភ្លេចមកទស្សនារឿង​ “សៀវភៅកំណត់ហេតុខ្មោច” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី១១ វិចិ្ឆកានេះហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

 


Tags: Ghost Writer