CamNews

តារា 

កំលោះសង្ហា James jirayu ប្រកាសថា ខ្លួនមានមិត្តស្រីហើយ

ថៃ ៖ កាលពីថ្ងៃទី ១៤ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ លោក James jirayu បានធ្វើការចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ICON SIAM ព្រមទាំងផ្តល់នូវកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត​អំពីទំនាក់ទំនងស្នេហារបស់លោក ជាមួយនារីម្នាក់ដែលរូបនាងមិនមែនជាអ្នកសិល្បៈនោះទេ​ ពោលនាងគឺជាមនុស្សស្រីធម្មតាម្នាក់ ។ 


តារាសម្តែងកើតឆ្នាំ​ ១៩៩៣ រូបនេះបានបន្ថែមទៀតថា លោកតែងតែចេញទៅក្រៅជាមួយនាង និងមិត្តភក្តិប្រុសស្រីជាច្រើននាក់ទៀត​ ។ តែទោះបីជាយ៉ាងណាក៏ដោយ តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" រូបនេះបានសុំមិនឲ្យមិត្តស្រីបើកចំហរស្នេហាជាសាធារណៈនោះទេ ព្រោះនេះគឺជាជីវីតឯកជន ហើយ លោក James jirayu ផ្ទាល់ក៏មិនចង់ឲ្យសង្សាររបស់ខ្លួនបែកធ្លាយពាក្យចចាមអារាម ឬរឿងមិនល្អណាមួយកើតឡើងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: James jirayu