CamNews

តារា 

ក្រោយ​បង្ហោះ​សារ​លែង​ចង់​រស់ វ៉ាន់ នីឡា បរិច្ចាគ​ប្រាក់​ទិញ​កង់​​តាម​រយៈ «មូល​និ​ធិ​កុមារ

(ភ្នំពេញ)៖ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ទោះបីជាពេលនេះ រឿងអា​ស្រូ​វ​បែកធ្លាយរូបអាក្រាត នៅតែបន្តកើតមានសម្រាប់រូបនាង​ ដ៏គួឲ្យឈឺចាប់ក៏ពិតមែន ប៉ុន្តែតារាស្រី​រូបនេះ នៅតែខំតស៊ូជំនះឧបសគ្គមិនរាថយឡើយ ខណៈការលើកទឹកចិត្ត ពីអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើន ​បានផ្តល់កំលាំង​ចិត្ត​ដល់​នាងឲ្យរឹងមាំឡើង​ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ដើម្បីបង្ហាញពីអំពើល្អ ក្នុងការជួយសង្គមតារាស្រី​ វ៉ាន់ នីឡា ថ្មីៗនេះ បានបរិច្ចាគថវិកាចំនួន៥០ ដុល្លារ ចូលរួមសកម្មភាព​ មនុស្សធម៌ ជួយកុមារក្រីក្រសហគមន៍ ក្នុងខេត្តមណ្ឌលគិរី ជាមួយ «មូលនិធិកុមារសាវិនកម្ពុជា»។

ប្រធានមូលនិធិកុមារ សាវិន កម្ពុជាលោក សាវិន ហ្វីលីព បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា​ តារាច​ម្រៀ​ងកញ្ញា វ៉ាន់ នីឡា និងលោក សុខ ជំ​នោ កាលពីម្សិលមិញ បានឧបត្ថម្ភថវិកា​​ចំនួន៥០ដុល្លារ​ ដើ​ម្បីទិញកង់​ និ​ងសម្ភារៈសិក្សាជូន​​ដល់កុមារសហគមន៍ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ ២៣ មិថុនា ២០១៦ ខាងមុខនេះ។

តារាប្រុសមានប្រជាប្រិយភាព និងល្បីល្បាញតាមរយៈកិច្ចការងារជួយសង្គម ព្រមទាំងការតួសម្តែងភាពយន្ត លោក សាវិន ហ្វីលីព បានបន្តថា មូលនិធិកុមារសាវិនកម្ពុជា សូមអរគុណកញ្ញា វ៉ានីទ្បា និងលោក សុខ ជំនោរ ដែលបានបរិច្ចាគថវិការចំនួន ៥០ ដុល្លារ ដើម្បីទិញកង់ និងសម្ភារៈសិ​ក្សាជូនដល់កុមារសហគមន៍ ក្នុងខេត្តមណ្ឌលគិរី។​

លោក សាវិន ហ្វីលីព បានបន្ថែមថា «ក្នុងនាមជាសិល្បករដូច​គ្នា ខ្ញុំសូមសរសើរដល់​ទឹកចិត្តសប្បុរស របស់ប្អូនស្រី ទោះបីពេលនេះប្អូនស្រី កំពុងមានរឿងអាស្រូវក៏ដោយ ហើយសូមអរគុណម្ដ​ងទៀត ដល់លោក សុខ ជំនោរ ដែលបានចូលរួមចំណែក ចែករំលែកសេចក្ដីស្រឡាញ់ ដល់កុ​មារក្នុងសហគមន៍ទាំងនោះ!»។

​សូមបញ្ជាក់ថា កាលពីថ្មីៗនេះតារាប្រុសលោក សាវិន ហ្វីលីព បានប្រកាស នៅលើ​បណ្តា​ញ​សង្គមហ្វេសប៊ុករបស់ខ្លួនថា លោកបានឯកភាពគ្នា ជាមួយតារាចម្រៀង​ លោក សាន ផានិត និ​ង លោក DJ អាចារ្យធំ ក្នុងការ​ស្វះស្វែងរកថវិកា ដើម្បីទិញកង់ចំនួន៣០គ្រឿង (ក្នុងមួយ​គ្រឿ​ង​ថ្លៃ៤០ដុល្លា) នាំយកទៅចែកជូនដល់សិស្សានុសិស្ស​ ដែលជាកូនចៅរបស់ជនជាតិភាគតិច និ​ងជាកុមារក្រីក្រនៅសាលារៀនបឋមសិ​ក្សា «ពូតាង» សង្កាត់ រម្យនា ខេត្តមណ្ឌលគិរី។

តារាប្រុសលោក សាវិន ហ្វីលីព បានបញ្ជាក់ទៀតថា ចំពោះគម្រោងនៃការចែកកង់ និងសម្ភារៈសិក្សាដ​ល់​សិ​ស្សក្រីក្រនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ២០១៦ខាងមុខនេះ ពោលគឺចំថ្ងៃ​ខួបកំណើតរបស់លោកតែម្ដង។ ដូច្នេះលោកសូមជូនដំណឹងនេះ ដល់សិល្ប-ករសិល្បការិនីស​ប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានបំណងចង់ចូលរួម ចែករំលែកសេចក្ដីស្រឡា​ញ់ ដល់កុមារសហគ​មន៍ សូមមេត្តាជួយបរិច្ចាគ ជាអំណោយកង់ ឬសម្ភារៈសិក្សាដល់កុមារទាំងនោះ ដោយក្ដីអនុគ្រោះ ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Vanilla