CamNews

កំសាន្ត 

តារាប្រុស Kongthap Peak ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង នៅក្នុងខ្សែភាពយន្ដមួយនេះ

ខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa”  ដែលសម្ដែងដោយលោក Kongthap Peak និងកញ្ញា Bella Ranee កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។



លោក Kongthap Peak សម្ដែងជាតួឯកលើកដំបូង នៅក្នុងខ្សែភាពយន្ដនេះ និងទទួលបានពាក្យសរសើរល្អៗពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀត ។ អ្នកទស្សនា បាននិយាយថា ការសម្ដែងរបស់លោកពិតជាល្អខ្លាំងណាស់ បើទោះជាលោកសម្ដែងជាតួឯកលើកទី១ នៅក្នុងខ្សែភាពយន្ដ។ មិនតែប៉ុណ្ណោះ លោក មានភាពស៊ីសង្វាក់គ្នា ក្នុងការសម្ដែងគួរឱ្យកត់សម្គាល់ ជាមួយនឹងតារាស្រីរាមច្បងរបស់លោក ។



យោងតាមប្រភពមួយ តារាកំពុងរះរូបនេះ ទទួលបានអ្នកតាមដាន(Follow) រហូតដល់ 43,296 នាក់ នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោក នៅខែកក្កដា ឆ្នាំ​២០២១ នេះ ។ អបអរសាទរចំពោះលោក Kongthap Peak សម្រាប់ភាពជោគជ័យដ៏អស្ចារ្យរបស់លោក ជាតារាសម្ដែងប្រុស ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate