CamNews

តារា 

នាង Kim Kardashian ប្រាប់​ទស្សនិក​ជន ឲ្យ​ត្រៀម​​មើល​រូបអាក្រាត​បែប Selfie ​របស់​នាង​ជា​ថ្មី

(អាមេរិក)៖ Kim Kardashian តារាចម្រៀងល្បីខាងសិចស៊ី មិនធម្មតា ពេលនេះបានចេញមុខ ប្រកាសប្រាប់ពិភពលោក ឲ្យត្រៀមមើលរូបភាពអាក្រាត លក្ខណៈ Selfie របស់ខ្លួនជាថ្មី បន្ទាប់ពីនាងធ្លាប់ប្រកាសថតអាក្រាត នៅពេលដែលនាងមានកូន ប្រុសឈ្មោះ Saint លើកដំបូង កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះ។

នាង Kim Kardashian មានវ័យ៣៥ឆ្នាំហើយ មុនកំណើតកូនប្រុសនេះ នាងក៏មានកូនស្រីអាយុ៣ឆ្នាំម្នាក់ដែរ ជាមួយស្វាមី Kanye West ហើយការថតរូបអាក្រាត​បែប Selfie នេះ ធ្វើឲ្យតារាស្រីរូបនេះយល់ថា វាពិតជាធ្វើឲ្យនាងមានអារម្មណ៍ល្អណាស់។ ក្រោយពីកើតកូន​រួច Kim Kardashian ចង់ថតអាក្រាតបង្ហាញរូបរាងជាថ្មី បង្ហាញទស្សនិកជន បន្ទាប់ពីនាងបាត់បង់ទម្ងន់​អស់៧០ផោនវិញ ហើយស្វាមីនាង ក៏គាំទ្រការសម្រេចចិត្តរបស់​ភរិយាដែរ៕

http://images.lollipop.sg/files/article/images/gallery/2016/07/k.jpeg

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Kardashian