CamNews

តារា 

មែនក្រណា!! តារាសម្តែងម្នាក់ ត្រូវបុរសត្រកូលអភិជនទិញផ្ទះថ្មី តម្លៃ ១០០ លាន ទុកជាកាដូថ្ងៃរៀបការ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី Hansa Wattanawongsiri នាងមានឈ្មោះក្រៅមួយទៀតថា (Nuclear) ដែលមានមិត្តប្រុសជាកូនត្រកូលអភិជនម្នាក់ មានឈ្មោះថា DJ Diamond​ ហើយអ្នកទាំង ២ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ។ 

គួររំលឹកឡើងវិញ កាលពីថ្ងៃទី ១៧ ខែកក្កដានេះ ដោយដំបូងឡើយគាត់បានកុហក តារាស្រី Hansa Wattanawongsiri ថា គាត់ចង់នាំនាងទៅស្រុះស្រូបអាហារពេលល្ងាចជាមួយនិង ក្រុមគ្រួសាររបស់គាត់ ហើយឲ្យនាងស្លៀកពាក់រ៉ូបឲ្យបានស្អាតបាតនិង ថ្លៃថ្នូរ ប៉ុន្តែរឿងនេះមិនមែនជាការពិតទេ ផ្ទុយទៅវិញគាត់បានរៀបចំគំរោង ដើម្បីសូមរៀបការនោះទេ វាហាក់បីដូចជារឿងដែលនឹកស្មានមិនដល់ ហើយក៍បានធ្វើឲ្យតារាស្រី Nuclear មានចិត្តរំភើបរហូតទប់ទឹកភ្នែកមិនបាន ។ ហើយនាពេលថ្មីៗនេះ លោកក៍បានធ្វើនាងមានការភ្ញាក់ផ្អើលមួយទៀតដោយបានទិញផ្ទះតម្លៃថ្លៃកប់ពពក ដល់ទៅ ១០០ លានដុល្លារ ដើម្បីទុកជាកាដូនៅក្នុងរៀបការ ។ ហើយនៅក្នុងផ្ទះនោះ ថែមទាំងមានអាងហែលទឹកដ៏ស្រស់ស្អាតមួយថែមទៀតផង ។  


ក្រោយពីបានឃើញផ្ទះដ៏ប្រណិតនោះហើយ តារាសម្តែងស្រី Hansa Wattanawongsiri មានអារម្មណ៍រំភើបខ្លាំងណាស់ និងថ្លែងអំណរគុណដល់ក្តីស្រលាញ់រហូតកន្លងមកទៅកាន់មិត្តប្រុសដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង ។

និយាយចឹងពេលនេះ Camnews នឹងនាំអ្នកទៅទស្សនាទិដ្ឋភាពខាងក្នុងផ្ទះដ៏ប្រណិតមួយនោះទាំងអស់គ្នា ៕

-ចុចអាន ៖ កូនប្រុសត្រកូលអភិជនម្នាក់ ជះលុយយ៉ាងច្រើនដើម្បីធ្វើឲ្យមិត្តស្រីភ្ញាក់ផ្អើល នៅក្នុងពិធីសូមរៀបការ




 











 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Hansa Wattanawongsiri DJ Diamond​