CamNews

កំសាន្ត 

មកស្គាល់តារាប្រុសស្រីទាំងប៉ុន្មានរូបនេះ ដែលទស្សនិកជនពេញចិត្ដបំផុត ប្រចាំខែកក្កដា ឆ្នាំ ២០២១

ខាងក្រោមនេះគឺជាតារាប្រុសស្រីថៃទាំង ៤ រូប នៅលើទំព័រព័ត៌មាន Thaiupdate ដែលទស្សនិកជន ចុចស្វែងរកច្រើនបំផុត សម្រាប់ខែកក្កដា ឆ្នាំ ២០២១៖

១. លោក Pon Nawasch



ទោះបីជាខ្សែភាពយន្ដ Praomook” ចាក់បញ្ចាំងចប់ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ប៉ុន្ដែទស្សនិកជនអន្ដរជាតិ នៅតែចាប់អារម្មណ៍ខ្លាំងចំពោះព័ត៌មានរបស់លោក Pon Nawasch ។​ ជាលទ្ធផល តារាប្រុសរូបនេះ ទទួលបានអ្នកចុចស្វែងរកច្រើនបំផុត នៅលើទំព័រ Thaiupdate នៅខែកក្កដា ឆ្នាំ ២០២១ នេះ ។

២. កញ្ញា Bua Nalinthip



លេខរៀងបន្ទាប់ គឺតារាដៃគូសម្ដែងរបស់លោក Pon Nawasch គឺកញ្ញា Bua Nalinthip ដែលជាប់ចំណាត់ថ្នាក់លេខ​២ នៅលើតារាង ។ នាងបានក្លាយជាតារាស្រី ដ៏មានប្រជាប្រិយភាពមួយរួប ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ទស្សនិកជន សង្ឃឹមថា ខ្សែភាពយន្ដថ្មីរបស់នាងរឿង “Aom Fah Oab Din” ដែលនាងសម្ដែងរួមជាមួយនឹងលោក Puen Khanin នឹងទទួលបានពាក្យសរសើរល្អៗពីអ្នកទស្សនា។

៣. លោក Krating Khunnarong



អ្នក ដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាង គឺលោក Krating Khunnarong ដែលឆក់យកចំណាប់អារម្មណ៍ទស្សនិកជន តាមរយៈការសម្ដែងរបស់លោក នៅក្នុងរឿង “Praomook” និងរឿង “Keun Ruk Salub Chata” ។

 

លោក Bright Vachirawit



តារាប្រុសប្រកបដោយប្រជាប្រិយភាពលោក Bright Vachirawit ប្រចាំផលិតកម្ម BL ក៏ជាតារាប្រុសថៃមួយរូប ដែលទទួលបានការចុចស្វែងរកច្រើនបំផុត នៅលើទំព័រ Thai updates នៅខែកក្កដា ឆ្នាំ ២០២១ នេះផងដែរ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates