CamNews

តារា 

គង់ សុជាតិ សម្រាល​​បាន​​កូន​​ស្រី​ ទម្ងន់២.៨០​គីឡូ​ក្រាម ក្រោម​ស្នាម​ញ​ញឹម​​បិទមាត់​មិន​ជិត

(ភ្នំពេញ)៖ អ្នកនាង គង់ សុជាតិ ពិធីករល្បីឈ្មោះ របស់ទូរទស្សន៍ MyTV ទើបទទួលបានកាដូចំណងដៃកូនស្រី ម្នាក់ ទៀត ដ៏ស្រស់ស្អាតទ្រលុកទ្រលន់ ដែលជាតំណក់ឈាមរួមគ្នារវាង អ្នកនាង ជាមួយស្វាមី គឺលោក ជា វិបុល។ ទន្ទឹម គ្នានៃការសម្រាលកូន ដោយ​សុវត្ថិភាពនេះដែរ ស្វាមីរបស់នាង គង់ សុជាតិ គឺលោក ជា វិបុល ក៏បានបង្ហោះរូបថតប្រពន្ធកូនរបស់ខ្លួន ជាមួយការសម្តែងទឹក​ចិត្តរីករាយ​យ៉ាងខ្លាំង ដើម្បីបង្អួតពីសុភមង្គល បន្ទាប់បានក្លាយជាឪពុករបស់គេម្នាក់។

ជាមួយគ្នានេះលោក ជា វិបុល ដែលត្រូវបានគ្រប់គ្នាលើកសរសើរ ថា ជាសា្វមីល្អ និងគំរូបានសរសេររៀបរាប់ថា «My wife delivered baby (Dory) at the Kompul Pich hospital.Thank you so much all doctors n nurses !»។ ប៉ុន្តែ លោកមិនបាន​បញ្ជាក់ទេ​ថា ការសម្រាលកូនស្រីពីសំណាក់ប្រពន្ធលោកពេលនេះ គឺមានលក្ខណៈបែបធម្មជាតិ ឬតាមការវះកាត់នោះទេ ខណៈមានអ្នកលេងហ្វេសប៊ុក​មួយ​ចំនួន លើកជាសំណួរចំពោះរឿងនេះ។

បន្ទាប់ពីឆ្លងទន្លេឃើញមុខកូនភ្លាមៗ លោក ជា វិបុល និង ភរិយាអ្នកនាង គង់ សុជាតិ ដែលរៀបការរស់នៅជាមួយ គ្នាប្តី-ប្រពន្ធ រយៈពេលជាង​៣ឆ្នាំ​ ក៏បានសម្រេចដាក់ឈ្មោះឲ្យកូនស្រីថា «ដូរី» មានទម្ងន់ ២.៨០គីឡូក្រាម។ ចំណែកឯទីតាំងកន្លែងសម្រាកសម្រាល​កូនពេលនេះ គឺនៅមន្ទីរពេទ្យ «កំពូលពេជ្រ»

ស្របគ្នានឹងការបង្ហោះរូបថត ទារិកា(កូនស្រី)បង្ហាញមហាជនសាធារណៈ នៅលើបណ្តាញហ្វេសប៊ុករបស់លោក ជា វិបុល ពេលនេះគេសង្កេត​ឃើញ មានមិត្តភក្តិ និងអ្នកគាំទ្រមួយចំនួនបានសរសេរសម្តែងការចូលរួមអបអរ និងជួនពរប្រពន្ធនកូនរបស់លោក ឲ្យមានសុខភាពល្អផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង