CamNews

ភាពយន្ត 

Brad Pitt និង Jolie ទៅជប៉ុន ផ្សព្វ​ផ្សាយ​រឿង “ World War Z.” ចុងខែ​កក្កដា

ទីក្រុងតូក្យូ៖ តួអង្គសម្តែងរបស់អាមេរិកាំង Brad Pitt វ័យ ៤៩ ឆ្នាំ និងដៃគូស្នេហារបស់ខ្លួន នាង
Jolie វ័យ ៣៩ ឆ្នាំ នឹងទៅទស្សនាប្រទេសជប៉ុន  នៅចុងខែកក្កដា ដើម្បីទៅផ្សព្វផ្សាយ ខ្សែភាព
យន្តថ្មីរបស់ខ្លួន ក្រោមចំណងជើងថា “World War Z.” ដែលដំណើរទស្សនៈកិច្ចជាលើកដំបូង
របស់ពួកគេ នៅចុងឆ្នាំ ២០១១ ។

គូស្នេហ៍នេះ នឹងវត្តមាននៅក្នុង ប្រទេសជប៉ុនជាលើកទី១ ក្នុងឆ្នាំ២០១៣ នេះ នៅថ្ងៃទី២៩ ចុង
ខែកក្កដា ខាងមុខនេះ។

ក្នុងខ្សែភាពយន្ត របស់ Pitt ដែលទទួលបានប្រជាប្រិយភាព នៅក្នុងប្រទេសជប៉ុន ត្រូវបានគេដឹងថា
ជារឿង  “Burapi” ដោយសម្តែងជាអតីត អ្នកស៊ើបអង្កេត របស់សហរដ្ឋអាមេរិក ដែលត្រូវស្វែងរក
រោគចង្រៃ ដែលឆ្លងទៅកាន់មនុស្សលោក។

ភាពយន្ត “World War Z.” នេះ នឹងបញ្ចាំង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នៅក្នុងប្រទេសជប៉ុន៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: World War Z