CamNews

តារា 

តារាស្រីវ័យក្មេង Kim Yoo Jung រងការរិះគន់យ៉ាងចាស់ដៃ ពេលសម្តែងឈុតបញ្ចេញសាច់ដើមទ្រូង

(បរទេស)៖ កាលពីថ្ងៃទី២៣ សីហា កន្លងទៅនេះ ខ្សែភាពយន្តភាគកូរ៉េរឿង Love in the Moonlight ដែលជារឿងបែបប្រវត្តិសាស្ត្រមួយទទួលបានការគាំទ្រ​ពីមហាជនផងដែរនោះក៏មាន​ឈុតខ្លះធ្វើឲ្យមានការរិះគន់ពីទស្សនិកជនយ៉ាងចាស់ដៃដែរដូចជាក្នុងឈុតតារាស្រីវ័យក្មេង Kim Yoo Jung ដែលស្ថិតក្នុងតួស្រី Hong Ra-On គ្រាន់តែយកក្រណាត់រុំដងខ្លួន រីឯកាមេរ៉ាវិញហាក់ចាប់យករូបភាពដើមទ្រូងនិងផ្នែកខាងក្រោយរបស់ Yoo Jung ឲ្យមើលឃើញកាន់តែច្បាស់ត្រូវបានអ្នកគាំទ្រចាត់ទុកថា​មើលទៅឃើញរូបរាងច្បាស់មិនសមរម្យឡើយ។

នាង Yoo Jung គឺជាតារាសម្តែងស្រីវ័យក្មេងជាងគេនៅទឹកដីកូរ៉េខាងត្បូងដែលពេលនេះនាងទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះហើយមហាជនចោទ​ជាសំណួរថាអ្នកនិពន្ធ​ និងផលិតករព្រមទាំងស្ថានីយ៍ផ្សាយរឿងនេះមានពិចារណាពីភាពវ័យក្មេងរបស់តួស្រីដែរទេនៅពេលដែលមានឈុតបែបសិចស៊ីបញ្ចេញរាងកាយមើលសឹងតែធ្លុះសាច់ដូច្នេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីខាងណានៅឡើយទេ។



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង