CamNews

តារា 

តារាប្រុសរូបសង្ហា Mario ត្រូវអ្នកគាំទ្រប្រឆាំងមិនឲ្យទាក់ទងជាមួយមិត្តស្រី ព្រោះតែមុខអាក្រក់

ព័ត៌មានកំសាន្ត ៖ តារាប្រុសរូបសង្ហា Mario Maurer និងតារាសម្តែង Chan Chi​ Janjira កាលពីពេលថ្មីៗនេះត្រូវបានគេទម្លាយរឿងដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា ។ 

ទំនាក់ទំនងស្នេហារបស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រមិនអាចទទួលយកបាន ដោយសារតែមានក្រុមអ្នកគាំទ្រជាច្រើនមិនពេញចិត្តជាមួយនិងតារាស្រី Janjira ដោយសារតែនាងមិនស្អាត ហើយក៍មិនសាកសមជាមួយនិង តារាប្រុសរូបសង្ហា Mario Maurer នោះទេ ដូច្នេះហើយទើបធ្វើឲ្យក្រុមអ្នកគាំទ្រមិនពេញចិត្តជាមួយនិងទំនាក់ទំនងស្នេហាលួចលាក់របស់អ្នកទាំង ២ នាក់នេះ ។​ ហើយរឿងទាំងអស់នេះបានផ្ទុះឡើងតាមរយៈ គណនី Instagram និងបណ្តាញសង្គម Facebook ។ 




ដោយសារការរុករើ យករូបថតចាស់របស់តារាស្រី Janjira កាលពីកុមារភាព ត្រូវបានក្រុមអ្នកគាំទ្រឃើញថា នាងមានមុខមាត់អាក្រក់ដូច្នេះទើបមិនសាកសមនិងលោក Mario Maurer ហើយក៍ធ្វើឲ្យតារាស្រី Janjira កើតមានការអន់ចិត្តក្រោយពីបានលឺរឿងបែបនឹង ។ 

តារាស្រីរូបនេះបានសូមអំពាវនាវទៅដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យក្រុមអ្នកគាំទ្របញ្ឈប់ការរិះគន់ និងពាក្យសម្តីដែលថា នាងនិងលោក Mario មិនសាកសមនឹងគ្នា ហើយក៍សូមឲ្យបញ្ឈប់ការប្រឆាំងអំពីទំនាក់ទំនងស្នេហារបស់ពួកគេទៀតទៅ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar