CamNews

តារា 

Rainie ត្រូវបានជនខិលខូច ស្ទាបអង្អែលដើមទ្រូងនៅថៃ

ថ្មីៗនេះ ក្នុងពេលចូលរួមកម្មវិធីទូរទស្សន៍មួយ, Rainie បានធ្វើឲ្យអ្នកទស្សនា ក៏ដូចជា
អ្នក
គាំទ្ររូបនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានចែករំលែកនូវអនុ-
ស្សាវរីយ៍
គួរឲ្យខ្លាចមួយ ដោយត្រូវបានជនខិលខូចស្ទាបដើមទ្រូងនៅប្រទេសថៃ។

តារាចម្រៀងស្រី និងក៏ជាតារាភាពយន្តរបស់តៃវ៉ាន់បានរៀបរាប់ថា: “នៅពេលដែលខ្ញុំត្រលប់ទៅ
សណ្ខាគារសំរាកវិញ ពេលកំពុងតែគេងស្រាប់តែមានអារម្មណ៍ថាហាក់ដូចមានអ្នកណាម្នាក់ស្ទាប
អង្អែលដើមទ្រូងខ្ញុំ ដោយបានប្រើម្រាមដៃទាំងប្រាំរបស់គេ”។

Rainie តារាចម្រៀង និងជាតារាភាពយន្តល្បីរបស់តៃវ៉ាន់

បន្ទាប់មក នៅពេលដែលពិធីករនៃកម្មវិធីខាងលើបានសូរនាំបន្ថែមពីសកម្មភាពរបស់ជននោះ
Rainie បានភ្ញាក់ដឹងខ្លួនថា កំពុងនិយាយរាងចូលជ្រៅពីរឿងរបស់ខ្លួនពេកហើយ ហើយក៏ប្រ-
ញាប់បញ្ចប់ការនិយាយរឿងនោះទាំងការអៀនខ្មាស់: “ទោះជាយ៉ាងណា ខ្ញុំមិននឹកស្មានដល់ថា
វាមានរឿងដូច្នេះពេលទៅដល់ទីនោះឡើយ!”៕

 

ដោយ៖ សិលា
ប្រភព៖ K14


Tags: Rainie was touch chest in Thailand entertainment star