CamNews

តារា 

អីយ៉ាស់!! សុខ សុម៉ាវត្តី កំពុងតែមានស្នេហាផ្អែមល្អែមជាមួយបុរសសង្ហាម្នាក់?

តារាខ្មែរ ៖ តារាស្រីដែលតែងតែសម្តែងរឿងបែបកំប្លុកកំប្លែង អ្នកនាង សុខ សុម៉ាវត្តី កំពុងតែធ្វើឲ្យFans ជាច្រើនភ្ញាក់ផ្អើលជាមួយការចាប់ផ្តើុំមស្នេហាថ្មីជាមួយបុរសសង្ហាម្នាក់ ហើយថែមទាំងបង្ហោះរូបភាពផ្អែមល្អែមថែមទៀតផង ។ 

ដោយយោងតាម Status ពី Account Facebook ផ្ទាល់របស់តារាស្រីរូបនេះបានឲ្យដឹងថា អ្នកនាង សុខ សុម៉ាវត្តី បានបង្ហោះរូបភាពផ្អែមល្អែមថែម ដោយភ្ជាប់មកជាមួយនិង Status យ៉ាងសុីអារម្មណ៍តែម្តង ដោយនិយាយថា "ឧបសក្គតិចតួចមិនមែនជាការរាំងស្ទះសំរាប់ស្នេហាពិត ... មនុស្សម្នាក់ៗតែងតែត្រូវមានដៃគូរម្នាក់ដែលត្រូវចូលមករស់នៅក្បែររហូតដល់ថ្ងៃអវសាន្ដនៃជីវិត តែមនុស្សម្នាក់នោះអាចនិងចូលមកយឺតពេល យឺតពេលខ្លាំង រហូតបណ្ដោយអោយមនុស្សស្រីម្នាក់នេះខូចចិត្តច្រើនដង ខុសច្រើនដង រហូតដល់ខ្លាចស្នេហា .. តែពេលនេះអ្នកចូលមកហើយទោះយឺតបន្តិចតែយ៉ាងណាក៏អ្នកបានមកលួងលោមនិងផ្ដល់ភាពកក់ក្ដៅអោយមនុស្សស្រីម្នាក់នេះ អគុណណា មកក្រោយគេតែបងសង្ហាជាងគេ hahahaha.... ខូចចិត្តអាជីព" ។ 

ដោយយោងតាម Status និងរូបថតផ្អែមល្អែមជាច្រើនសន្លឹកទាំងនេះ អាចបញ្ជាក់បានដែរ ឬ ថាសុខ សុម៉ាវត្តី កំពុងតែមានស្នេហាផ្អែមល្អែមជាមួយបុរសសង្ហាម្នាក់នេះ?

 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដ៏ផ្អែមល្អែមរបស់តារាស្រីរូបនេះ ជាមួយបុរសសង្ហាម្នាក់នោះទាំងអស់គ្នា ៕







ដោយ ៖  គន្ធា