CamNews

តារា 

រិះគន់ អ្នកនាងគ្រត ផ្អើល Facebook បើទោះលេស ជិះ​ម៉ូតូ​ឌុប បញ្ច្រាស​ផ្លូវ ​ព្រោះ​ប្រញាប់​ទៅ​កាត់​សក់

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ​ ត្រូវបានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ថតវីដេអូឃ្លីបមួយ ដែលបានបង្ហាញអំពីសកម្មភាព ប្រជាពលរដ្ឋមួយចំនួន ដែលបានបើកបរបញ្រ្ចាសផ្លូវ ដោយមិនគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ហើយនំាគ្នារិះគន់​នោះ ក្នុងនោះ គេឃើញវត្តមានតារាកំប្លែងចាស់វស្សា ​មានឈ្មោះល្បីប្រចាំ ក្រុមកំប្លែងនាយ កុយ គឺអ្នកនាង អ៊ុន សុភឿន ហៅនាងគ្រត ​ជិះម៉ូតូឌុបបញ្ច្រាសផងដែរ ព្រោះតែប្រញាប់ទៅកាត់សក់ ក្នុងពិធីមង្គលការ។

​យ៉ាងណាមិញ​ នៅក្នុងសកម្មភាព មិនគោរពច្បាប់របស់ អ្នកនាង គ្រត នោះ គឺដោយសារតែមានការប្រញាប់​ ហើយស្ទះចរាចរណ៍ផងនោះ អ្នកនាង ក៏សម្រេចចិត្ត ជិះម៉ូតូឌុប បញ្ច្រាសទិសតែម្ដង ហើយអ្នកនាង បានស្រែកសុំផ្លូវពីសមត្ថកិច្ច ដែលកំពុងធ្វើចរាចរណ៍ថា «សុំមួយព្រោះប្រញាប់ទៅ កាត់សក់ការគេ»។

កុំបង្អង់ពេលយូរ តោះទៅទស្សនាវីដេអូឃ្លីប ជាមួយនឹង ទំព័រកំសាន្ត ដូចខាងក្រោមនេះ ទំាងអស់គ្នា៖

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Krot