CamNews

តារា 

ស្មានថានៅកំលោះ! ការពិតតួអាឡិកអាឡក់រូបនេះ មានភរិយារួចហើយ ជាស្រីស្អាតទៀតផង

ព័ត៌មានកំសាន្ត ៖ តារាសម្តែងតួអាឡិកអាឡក់ ដែលមានឈ្មោះក្រៅហៅថា លោក Louis AKA Luminous ការពិតមានភរិយារួចហើយ នាងមានឈ្មោះថា Neesha និងជាស្រីស្អាតម្នាក់និងគួរឲ្យស្រលាញ់ទៀតផង ។ 

កាលពីពេលថ្មីៗនេះ គេហទំព័រ gossipstar បានចុះផ្សាយថា ការពិតទៅតួប្រុសក្នុងរឿង "ស្នេហារវើរវាយ" រូបនេះមានភរិយារួចហើយ ។ ហើយបានរៀបការជាមួយគ្នាជាង ១ ឆ្នាំទៅហើយ ព្រមទាំងទើបតែបង្ហោះរូបថតដើរកំសាន្តជាមួយគ្នាក្នុងថ្ងៃគំរប់ខួបរយៈពេល ១​ ឆ្នាំទៀតផង ពិតជាផ្អែមល្អែមខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា មុនពេលរៀបការជាមួយគ្នា លោក Louis AKA Luminous បានចាប់ដៃគ្នាស្រលាញ់គ្នាក្នុងនាមជាសង្សារប្រហែលជាជាង ៧ ឆ្នាំឯណោះ ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar 


Tags: Louis AKA Luminous Neesha