CamNews

តារា 

កូនប្រុសសេដ្ឋីគឺលោក James Ma ទម្លាយទំនាក់ទំនងជាមួយស្រីស្អាត Diana

ថៃ ៖ លោក James Ma បានទម្លាយទំនាក់ទំនងជាមួយនិង ស្រីស្អាត Diana Flipo បន្ទាប់ពីត្រូវបានគេប្រទះឃើញថា អ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានមួយ ។ 

តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថា ខ្លួនមិនដែលជួប Diana តាំងពីរឿងភាគរបស់ពួកគេបានបញ្ចប់មកម្ល៉េះ ។ លោក James Ma បន្ថែមទៀតថា ការទទួលទានអាហារពេលល្ងាចជាមួយគ្នានោះគឺមានតារាសម្តែងជាច្រើនដួងទៀតនៅក្នុងរឿង "Piang Chai Kon Nee Mai Chai Poo Wised" ។ ជាការពិតណាស់ លោក James ថា ខ្លួនមិនដែលចេញទៅក្រៅតែពីរនាក់ Diana នោះទេ ។ 

កូនប្រុសមហាសេដ្ឋីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេត្រឹមតែជាមិត្តដែលធ្វើការជាមួយគ្នាប៉ុណ្ណោះ ។​ ហើយរឿងថ្មីរបស់ James Ma និង Diana នឹងចាក់បញ្ចាំងនៅក្នុងខែវិឆ្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Diana Flipo James Ma