CamNews

តារា 

តារាប្រុសស្រីល្បីឈ្មោះរបស់យើង ចេញមុខបង្អួតកូនស្រីទី ២ ជាសាធារណៈ

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធល្បីឈ្មោះមួយគូគឺលោក Andie Chen និងប្រពន្ធរបស់លោក ឈ្មោះអ្នកស្រី Kate Pang បានផ្តល់កំណើតឲ្យកូនជាលើកទី ២ នៅពេលព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធនេះទើបតែផ្តល់កំណើតឲ្យគឺជាកូនស្រី ដែលពួកគេបានដាក់ឈ្មោះឲ្យនាងថា Avery នាងត្រូវបានកើតនៅក្នុងមន្ទីរពេទ្យ Mount Elizabeth មានទម្ងន់ ៣ គីឡូ ៦ ខាំកន្លះ ។​ ហើយកូនប្រុសច្បងរបស់ពួកគេ មានឈ្មោះថា Aden គេមានអាយុ ២ ឆ្នាំទៅហើយ ។ 

ប្តីប្រពន្ធមួយគូនេះ បានធ្វើការចែករំលែករូបថតរបស់ពួកគេ ជាមួយនិងកូនៗ ធ្វើឲ្យក្រុមអ្នកគាំទ្រសរសើរថា ជាក្រុមគ្រួសារមួយដែលពោរពេញទៅដោយសុភមង្គលយ៉ាងពិតប្រាកដមែន ។

ដោយយោងតាមរបាយការណ៍ពីស្ថានីយ៍ទូរទស្សន៍ NewsAsia បានឲ្យដឹងថា នៅពេលដែលនាងបានផ្តល់កំណើតឲ្យកូនទី ២ របស់នាងដែលមានឈ្មោះថា Avery គឺតារាស្រី Kate Pang មានអាយុ ៣៣ ឆ្នាំទៅហើយ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថត របស់កូនប្រុស និងកូនស្រីរបស់ប្តីប្រពន្ធមួយគូនេះទាំងអស់គ្នា ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop