CamNews

តារា 

Coach បេក្ខ​​នារី «The Voice Ameri​ca» រដូវ​​កាល​​ទី៦ ប្រកាស​ចេញ​ថ្លៃចំណាយ​បុណ្យ​សព​នាង ក្រោយបាញ់...

(អាមេរិក)៖ ការបាត់បង់ជីវិត នាងChristina Grimmie ដែលជាតារាចម្រៀង ក្នុងកម្មវិធី «The Voice America 2014» កន្លងទៅថ្មីៗនេះ បានធ្វើឲ្យមហាជន​តក់ស្លុតយ៉ាងខ្លាំង ព្រោះតែនាងត្រូវឃាតក​បាញ់សម្លាប់ ខណៈកំពុងឡើងច្រៀង លើឆាកតន្ត្រីមួយ នៅរដ្ឋផ្លរីដា។

Adam Levine គ្រូបង្វឹកវ័យ៣៧ឆ្នាំ របស់តារាចម្រៀងរូបនេះ កាលពីចូលរួមក្នុងកម្មវិធី «The Voice America 2014» រដូវកាលទី៦ បានប្រាប់ប្អូនប្រុសរបស់ Christina ថា គាត់នឹងចេញថ្លៃចំណាយ លើការរៀបចំពិធីបុណ្យសព ហើយបានសម្តែងអារម្មណ៍ខូចចិត្តខ្លាំង ដែលបាត់បង់តារាចម្រៀង វ័យក្មេងរូបនេះ។ ជាមួយគ្នានេះ អ្នកគ្រប់គ្រង​តារាចម្រៀង Christina នៅក្នុងក្រុមហ៊ុន ក៏បានបង្កើតមូលនិធិមួយ ដើម្បីប្រមូលថវិកាមួយចំនួន រៀបចំបុណ្យសពឲ្យនាងដែរ។​

ចំណែកឃាតកចិត្តសាហាវ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដោយគេមានឈ្មោះ Kevin James ធ្វើដំណើរមកពីតំបន់ Petersburg បានមកកាន់កន្លែងកើតហេតុ ដើម្បីសម្លាប់ នាង Christina តែមិនមានការបញ្ជាក់ឲ្យដឹងថា តើឃាតកប្រុសនេះ មានគំនុំអ្វីជាមួយតារាចម្រៀង Christina ឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង