CamNews

តារា 

Angelina Jolie និងស្វាមី Brad Pitt ដឹកដៃគ្នាទៅរំឭកខួបអាពាហ៍ពិពាហ៍ នៅទឹកដីបារាំង

(បារាំង)៖ កន្លងទៅនេះ តារាហូលីវូត Angelina Jolie និងស្វាមី Brad Pitt ថ្មីៗនេះ បានធ្វើឲ្យមហាជន បាត់អស់ក្តីសង្ស័យ ដែលធ្លាប់ឃើញព័ត៌មានចុះផ្សាយថា អ្នកទាំងពីរកំពុងត្រៀមចែកផ្លូវគ្នា ប៉ុន្តែពេលនេះពួកគេ បានប្រារព្ធពិធីរំឭក ខួបអា​ពាហ៍ពិពាហ៍លើកទីពីរ ដើម្បីបង្ហាញក្តីស្រឡាញ់ ចំពោះគ្នាឲ្យកាន់តែខ្លាំង ថែមទៀត។ 

ទោះបីជារវល់​ នឹងការងារយ៉ាងណាក៏ដោយ ពេលវេលាសម្រាប់គ្រួសារ មិនបានធ្វើឲ្យប្តីប្រពន្ធ តារាហូលីវូតទាំងពីរនេះ ភ្លេច​ឡើយ ព្រោះ Brad និង Angelina សុទ្ធតែអះអាង ថា រឿងគ្រួសារ គឺជាអាទិភាព ដែលតម្រូវឲ្យពួកគេ ត្រូវចំណាយពេលឲ្យគ្នារួមទាំងកូនៗ ផងដែរ ។

អ្វីដែល Brad និង Angelina ចង់ធ្វើសម្រាប់គ្រួសារ គឺការនាំកូនៗដើរកំសាន្ត ដូចជា​ទៅទិញអីវ៉ាន់នៅតាមផ្សារទំនើប នាំកូនៗញ៉ាំការ៉េម តាមដែលពួកគេចង់ហើយកន្លែង ដែលតារាហូលីវូតទាំងពីរជ្រើសរើស សម្រាប់រំឭកខួបអាពាហ៍ពិពាហ៍ ដ៏​កក់ក្តៅនោះ គឺទឹកដីនៃប្រទេសបារាំង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie