CamNews

ភាពយន្ត 

តើវិញ្ញាណមានពិតដែរឬទេ? ទស្សនាខ្សែភាពយន្តដ៏រន្ធត់ “កាក់ឆ្លុះខ្មោច” នៅរោងភាពយន្តថ្ងៃនេះ

ខ្សែភាពយន្តបែបរន្ធត់មួយទៀតហើយបានមកដល់ក្នុងរោងភាពយន្តកាលពីថ្មីៗនេះ ដែលមានចំណងជើងថា “កាក់ឆ្លុះខ្មោច” ឬ The Real Ghosts។ ខ្សែភាពយន្ត “កាក់ឆ្លុះខ្មោច” និយាយអំពីបុរសម្នាក់ដែលបានរកឃើញនូវអាថ៍កំបាំងដ៏ងងឹតនិងគួរអោយខ្លាចដោយចៃដន្យ គេនឹងធ្វើការស្វែងរកចម្លើយនូវអាថ៍កំបាំងមួយនេះនៅក្នុងកន្លែងដែលមនុស្សគ្រប់រូបមិនគួរទៅរក។ គេនឹងបានជួបនូវរឿងរ៉ាវចម្លែកៗ និងគួរអោយខ្លាចជាងអ្វីៗដែលគេនឹកស្មានមិនដល់។

គួរបញ្ជាក់ផងដែរ ខ្សែភាពយន្ត “កាក់ឆ្លុះខ្មោច” ឬ The Real Ghosts មិនត្រឹមតែគួរអោយខ្លាច និងរន្ធត់ប៉ុណ្ណោះទេ ខ្សែភាពយន្តនេះក៏មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗរបស់ប្រទេសថៃផងដែរ។ ដូចប្រិយមិត្តអ្នកអានទាំងអស់ មិនគួរឡើយរំលងការទស្សនានូវខ្សែភាពយន្តនាថ្ងៃឈប់សម្រាកខាងមុខនេះ!

ចង់ដឹងថាខ្សែភាពយន្ត “កាក់ឆ្លុះខ្មោច”​ រន្ធត់ និងគួរអោយខ្លាចកំរិតណានោះ កុំភ្លេចទស្សនាខ្សែភាពយន្តនេះ ដែលខ្សែភាពយន្តនេះមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ!​

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។