CamNews

តារា 

ម៉េង ប៊ុនឡូ វ័យជិត​៤០ ហើយ..! នៅ​តែ​រក​គូ​​ស្នេហ៍​មិន​ឃើញ

ភ្នំពេញ៖ ខណៈដែលអតីតតារាសម្តែង មាឌមាំសាច់ដុំធំៗ លោក ម៉េង ប៊ុនឡូ បានបាត់វត្តមានពីពិភពសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំនោះបានធ្វើឲ្យ ទស្សនិកជនជាច្រើនគិតថា លោកទៅសម្ងំរស់នៅសាងស្នេហ៍ផ្អែមល្ហែមជាមួយគូស្នេហ៍ បែបលាក់បាំង រហូតដល់លោកត្រូវដកខ្លួន ឈប់ពីសិល្បៈ ។ ប៉ុន្តែនៅពេលថ្មីៗលោក ម៉េង ប៊ុនឡូ បែរជាទម្លាយឲ្យដឹងថា ការបាត់វត្តមានលោក ពីពិភពសិល្បៈនោះ គឺដោយសារលោកត្រូវទៅ ច្រៀងនៅក្រៅប្រទេស ហើយរហូតមកដល់ពេលនេះ លោកនៅមិនទាន់មានម្ចាស់ចិត្ត ឬក៏គិតរឿងរៀបការអ្វីឡើយ ព្រោះការងារសិល្បៈ របស់លោកកំពុងតែរវល់ខ្លាំង ។

លោក ម៉េង ប៊ុនឡូ បានប្រាប់គេហទំព័រកម្សាន្ត LookingTODAY ឲ្យដឹងកាលពីពេលថ្មីៗនេះក្នុងកម្មវិធីសម្ពោធរឿង "បេសក កម្មមរណៈ" របស់ផលិតកម្ម Veha Entertainment នៅរោងភាពយន្តលុច្សឲ្យដឹងថា ចំពោះមូលហេតុដែលលោកបាត់ វត្តមានពីសិល្បៈជាច្រើនឆ្នាំនោះ គឺលោកដកឃ្លាទៅច្រៀង នៅក្រៅប្រទេសពោលគឺទៅមកៗ ទើបមិនសូវមានពេល ទំនេរបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ ឬសម្ដែងរឿងឡើយ ។ ក្រោយពីលោកបានវិល មកស្រុកវិញ លោកក៏បានបើកជំនួញផ្ទាល់ ខ្លួន មានការមមាញឹក ក៏ផ្អាកសិល្បៈមួយរយៈពេលធំតែម្តងទៅ ។

តារាសម្តែងរាងខ្ពស់ស្រឡះ មាឌធំលោក ម៉េង ប៊ុនឡូ បានប្រាប់ឲ្យដឹងទៀតថា "ចំពោះរឿងថា ខ្ញុំមានស្នេហាអីនោះ គឺអត់ទេ ជាក់ស្តែងពេលនេះ ខ្ញុំមានវ័យ៣៧ឆ្នាំហើយ តែនៅរកសង្សារមិនទាន់ឃើញទេ ព្រោះខ្ញុំមិនចង់គិត ។ កន្លងមក ធ្លាប់មានមិត្តភក្តិនិយាយថា ខ្ញុំចាស់ជិតហួសឌឺឡេហើយ ។ ម្យ៉ាងទៀតខ្ញុំគិតថា បើយើងមានស្នេហា ត្រូវតែមានពេលវេលា សម្រាប់គ្នាតែ បើអត់ពេលយើងមិនអាចរក្សាស្នេហាបានយូរទេ មុនក្រោយគង់តែបែកគ្នា នាំឲ្យឈឺចាប់" ។

លោក ម៉េង ប៊ុនឡូ បានប្រាប់ទៀតថា បច្ចុប្បន្ននេះ លោកមានការមមាញឹក ជាមួយការងារច្រើន ណាស់មិនសូវមានពេលទំនេរទេ លោកត្រូវ ធ្វើការឲ្យស្ថានីយទូរទស្សន៍អប្សរា និងថតរឿងឲ្យផលិតកម្មផ្សេងៗ ។ ជាក់ស្ដែងរឿង "បេសកកម្មមរណៈ" គឺជារឿងទី១២ ហើយតាមរយៈរឿងនេះ លោករំពឹងថា អាចនឹងស្តារកេរ្តិ៍ឈ្មោះកិត្តិយស ឲ្យលោកឡើងវិញ បន្ទាប់ពីដក ឃ្លាពីសិល្បៈច្រើនឆ្នាំកន្លងមក ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh