CamNews

តន្រ្តី តារា 

ក្រុម​តន្ត្រី Lost Souls Club បង្ហាញ​វត្តមាន​លើក​ទី


ភ្នំពេញ៖ ក្រុម​ហ៊ុនស្រាបៀរ​ថៃហ្គ័រ បាន​នាំ​យក​ក្រុម​តន្រ្តី​បស្ចឹម​ប្រទេស​​ឈ្មោះ​ �​Lost Souls Club� មក​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី​២ ​ក្នុង​កម្មវិធី​វប្បធម៌​របស់​ខ្លួន​​ដែលមាន​ឈ្មោះ​ថា �​Tiger Translate�​។

អ្នកស្រី​ ផាតស៊ី លីម ជា​អ្នក​គ្រប់​គ្រង​ក្រុម​ Global Tiger Translate ជាន់​ខ្ពស់​ បាន​ថ្លែង​ថា​៖ �​កម្មវិធី​ Tiger Translate នេះ បាន​ដំណើរការ​រយៈ​ពេល ​៥​ឆ្នាំ​មក​​ហើយ ហើយ​នេះជាលើក​ទី​២ ​ដែល​យើង​បាន​នាំ​យក​ក្រុម​តន្រ្តី​បស្ចិម​ប្រទេស​មក​សម្ដែង​នៅ​ក្នុង​​រាជ​ ធានីភ្នំពេញ ​១​ឆ្នាំ​ក្រោយ​ការ​សម្តែង​លើក​ទី​ ១​ បាន​រំលង​ផុត​ទៅ​។

អ្នកស្រី​ មាន​ប្រសាសន៍​​ថា​៖ �​កម្មវិធី​ Tiger Translate គឺជា​វេទិកា​​ដែល​បង្កើត​វប្បធម៌​ចម្រុះ​របស់​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ។ វា​លើក​ពី​សហប្រតិបត្ដិការ​ល្អ​ និង​ការ​ច្នៃប្រឌិត​ដ៏សប្បាយ​បំផុត​ នៅ​អាស៊ី​ ជាមួយចក្ខុវិស័យ​បស្ចិមប្រទេស ​តាម​រយៈ​ព្រឹត្ដិការណ៍​ជា​ហូរហែរ ដូចជា​ ការតាំងពិព័រណ៍​ និង​​ការ​ផ្សព្វ​ផ្សាយ ជាដើម​�។

នាយក​គ្រប់​គ្រង​ផ្នែកពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​ Cambodia Brewery Limited លោក​ ស្កូបឺត ណេអូ បាន​ថ្លែង​ថា​ បច្ចុប្បន្ន​កម្មវិធី​ Tiger Translate បាននាំ​តន្រ្តី​ករ​បស្ចិម​ប្រទេស​មក​កាន់​បណ្ដា​ប្រទេសនៅ​អាស៊ី ប៉ុន្ដែ​ លោក​សង្ឃឹម​ថា​នាពេល​អនាគត​ ក្រុមហ៊ុនរបស់​លោក​នឹង​​នាំ​​យក​តន្រ្តី​ករ​កម្ពុជា​ទៅសម្ដែង​នៅ​​បស្ចិម​ ប្រទេស​ម្ដង​វិញ​។

http://khmer.phnompenhpost.com/index...ion&Itemid=102

Tags: