CamNews

តារា 

ស្នេហារបស់ Patricia និង Peach រឹតតែរឹងមាំ និងផ្អែមល្អែម

ថៃ ៖ ថ្មីៗនេះ នាង Patricia Good ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឯសកលវិទ្យាល័យ Chulalongkorn នៅឯប្រទេសថៃ ។ ហើយនាងមានគម្រោងនៅរៀនថ្នាក់អនុបណ្ឌិតបន្តនៅឯប្រទេសអង់គ្លេស ជាមួយនិងគូស្នេហ៍របស់ខ្លួន ។ 

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ទេថា នាង Patricia Good និងលោក Peach Pachara មិនមែនត្រឹមតែជាតារាសម្តែងដ៏ពូកែនោះទេ អ្នកទាំងពីរគឺជាគូស្នេហ៍ដ៏ផ្អែមល្អែម ព្រមទាំងជាគំរូដ៏ល្អសម្រាប់ក្មេងៗជំនាន់ក្រោយផងដែរ ដែលមិនព្រមបោះបង់ចោលការងារសិក្សា ទោះបីជាមមាញឹកជាមួយនិងវិស័យសិល្បៈយ៉ាងណាក៏ដោយ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook

 


Tags: Patricia Good Peach Pachara