CamNews

ភាពយន្ត 

“ប្អូនស្រីទាយាទអាប” លាយឡំជាមួយនឹងភាពភ័យរន្ធត់ និងមនោសញ្ចេតនា មានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

គ្រប់គ្នាបានធ្លាប់ស្គាល់ហើយក៏បានធ្លាប់ទស្សនារឿងប្រភេទខ្មោចអាបជាច្រើននាពេលកន្លងទៅនេះ និងកាលនៅពីក្មេង។ មូលហេតុដែលធ្វើឲ្យទស្សនិកជនភាគច្រើនចូលចិត្តតាមដានរឿងប្រភេទខ្មោចអាបនេះគឺដោយសារតែវាជាប្រភេទបែបរន្ធត់ និងព្រឺព្រួច។ ដោយឡែកនៅក្នុងខែមិថុនានេះមានខ្សែភាពយន្តថ្មី “ប្អូនស្រីទាយាទអាប” ជាការកែឆ្នៃថ្មីរបស់រឿងខ្មោចអាបជាមួយនឹង CGI យ៉ាងល្អឥតខ្ចោះរួមជាមួយនឹងសាច់រឿងប្រភេទស្នេហា មនោសញ្ចេតនារវាងបងប្អូន រន្ធត់ និងវេទមន្ត។ សម្រាប់ទស្សនិកជនដែលចូលចិត្តតាមដានខ្សែភាពយន្តប្រភេទនេះមិនគួររំលងឡើយ។


បញ្ជាក់ផងដែរថារឿង​ “ប្អូនស្រីទាយាទអាប” នេះនិយាយអំពីបងប្អូនស្រី២នាក់ ដែលម្នាក់ត្រូវក្លាយជាទាយាទដែលស្នងខ្សែស្រឡាយអាបនេះ។ តើវាសនារវាងបងប្អូនស្រីទាំងពីរនេះនឹងក្លាយជាយ៉ាងណាទៅ? មកស្វែងរកចម្លើយទាំងអស់គ្នានៅក្នុងរឿង “ប្អូនស្រីទាយាទអាប” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។