CamNews

ភាពយន្ត 

ខ្សែភាពយន្ត “រូបថតខ្មោច” នឹងធ្វើអោយអ្នកទស្សនាលែងហ៊ានថតផ្ដេសផ្ដាស

កំសាន្ត ៖ រឿង “រូបថតខ្មោច” ជាខ្សែភាពយន្តដែលនិយាយពីសិស្សសាលាមួយក្រុម ដែលបានលេងនៅល្បែង VR ដែលកំពុងតែទទួលការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គម។ តែពួកគេបានលេងនៅអ្វីដែលគួរអោយព្រឺសម្បុរទៅវិញ ដោយពួកគេសំរេចចិត្តលេងល្បែង VR ក្នុងកម្មវិធីចាប់ខ្មោចទៅវិញ។ អ្វីដែលគួរអោយខ្លាចបានកើតមានឡើងលើពួកគេចាប់តាំងពី មិត្តរបស់គេបានថតជាប់នៅរូបមនុស្សម្នាក់ដែលមានរូបរាងខុសពីធម្មតា នៅឯអាគារដែលគេបោះបង់ចោល។ ពួកគេបានចាប់ផ្ដើមចែកចាយនៅរូបថតមួយនោះទាំងដែលមិននឹកស្មានដល់ថាពួកគេ កំពុងលេងជាមួយនឹងសេចក្ដីស្លាប់។


គេតែងតែនិយាយថា អ្វីដែលបានដាក់ចូលនៅក្នុងប្រពន្ធ័អ៊ីធឺនេតហើយ គឺវាស្ថិតនៅលើនោះជារាងរហូត។ សម្រាប់ពួកគេក៏មិនខុសគ្នាដែរ ការចែកចាយនៅរូបថតខ្មោចនោះទៅកាន់មិត្តភក្ដិរបស់គេ ប្រៀបបានដូចជាការនាំទុកអោយគ្នាទៅវិញទៅមក។ បន្ទាប់ពីចាប់មានការសង្ស័យ ពួកគេក៏សម្រេចចិត្តវិលត្រលប់ទៅអាគារដែលគេបោះបង់ចោលនោះម្ដងទៀត។

ខ្សែភាពយន្តខ្មោចបែបលងបន្លាចរឿង “រូបថតខ្មោច” មានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។ ចង់ដឹងថាតើមាននណាខ្លះដែលត្រូវបានរូបថតខ្មោចនេះតាមលងព្រាបាទខ្លះនោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “រូបថតខ្មោច” នៅរោងភាពយន្តទាំងអស់គ្នា។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article