CamNews

តារា 

សាសា ស្ងាត់ៗ​ជះ​លុយ​ធ្វើ​ខួប​កំ​ណើត​ រាប់ពាន់ដុល្លារ អាច​ជា​ជំនួយ​មាន​សំ​ណង

ភ្នំពេញ៖ អតីតពិធីការិនីសិចស៊ី កញ្ញា ឯក សុជាតា ហៅ សាសា បន្ទាប់ ពីបាត់មុខមួយខ្យល់ធំរួចមក កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នេះ នាងបានប្រារព្ធ ពិធីខួបកំណើតរបស់ខ្លួន នៅសណ្ឋាគារ កាំបូឌីយ៉ាណា យ៉ាងហឹកហ៊ាក់ ដែលត្រូវបានគេដឹងថា ចំណាយអស់ជាច្រើន រាប់ពាន់ដុល្លារ ព្រោះនេះ ជាសណ្ឋាគារលំដាប់ផ្កាយ៥  ។ តែភ្ញៀវដែលត្រូវបាននាងអញ្ជើញឲ្យចូលរួមភាគច្រើន មិនមែនអ្នកសិល្បៈទេ ពោលភាច្រើន ជាអ្នកជំនួញ និង អ្នកមានមុខមានមាត់ក្នុងសង្គមជាន់ខ្ពស់ ។ ខួបកំណើត សាស រៀបចំឡើងប្រមាណជា២០ទៅ៣០តុ នៅបរិវេណខាងក្រោយ សណ្ឋាគារកាំបូឌីយ៉ាណា ជាប់មាត់ទន្លេ និងទទួលទានអាហារប៊ូហ្វេ ។

ប្រភពកៀកកិតនឹង នាង សាសា បាននិយាយថា សាសា មិនបានហៅអ្នកសិល្បៈ ឲ្យចូលរួមច្រើនទេ ព្រោះនាងហាក់ដកខ្លួនកាន់តែឆ្ងាយ ពីសិល្បៈទៅហើយ ។ បច្ចុប្បន្ន សាសា កំពុងតែឡូយឆាយ នឹងជីវិតជាអ្នកមាន ខួបកំណើតអស់លុយប៉ុណ្ណឹង មិនមែនបញ្ហាសម្រាប់នាងទេ ព្រោះនាងស្ទើរតែដេកលើលុយទៅហើយសព្វថ្ងៃនេះ។

 សម្រាប់ សាសា អាចចាត់ទុកថា ជាតារាសិល្បៈឡូយឆាយ ដែលហ៊ានប្រារព្ធខួប អស់រាប់ពាន់ដុល្លារបែបនេះ តែបើក្រឡេកមើល ពីអតីតកាល របស់នាង កាលពីប៉ុន្មានឆ្នាំមុន សាសា ត្រូវបានឡើងតុលាការ ព្រោះតែរឿងឆបោកប្រាក់មិត្តភក្តិ ដែលមិត្តនាង បានទម្លាយថា សាសា យកប្រាក់ទៅ លេងកាស៊ីណូ ទើបក្លាយជាបញ្ហា ។ តែរឿងរ៉ាវត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ ខណៈដែលបច្ចុប្បន្ន សាសា ហាក់រឹតតែសម្ញែង ទ្រព្យសម្បត្តិទ្វេដង ហាក់ផ្គើនហ្នឹងគូសត្រូវចាស់របស់នាង ។

បន្ទាប់ពីខួបអស់រាប់ពាន់ដុល្លារ នាល្ងាចថ្ងៃ៤ខែមីនានេះ  សាសា កំពុងតែត្រៀម ធ្វើដំណើរកំសាន្ត ទៅប្រទេសថៃទៀតផង ដែលភាពស្កឹមស្កៃ ទាំងអស់ ត្រូវបានទស្សនិកជន វាយតំលៃថា មិនមែនជាញើសឈាមរបស់នាងឡើយ អាចស្ថិតក្រោមជំនួយមានសំណង ពីសំណាក់បុរសសម្បូរ ទ្រព្យណាម្នាក់ ដែលធ្វើឲ្យនាងក្លាយជាហង្ស លើមេឃ មកដល់សព្វថ្ងៃនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh