CamNews

តារា 

ទស្សនាគេហដ្ឋានថ្មីតំលៃ ៤លានដុល្លារបស់ Miley Cyrus

ថ្មីៗនេះតារាចំរៀងដ៏ល្បីឈ្មោះ Miley Cyrus ទើបតែបានចំណាយប្រាក់ប្រមានជាជិតបួនលាន
ដុល្លាអាមេរិចដើម្បីទិញគេហដ្ឋានថ្មីមួយនៅឯ រដ្ឋ California ។


ដំបូងឡើយតារាចំរៀងវ័យ ១៨ឆ្នាំរូបនេះបានរស់នៅក្នុងគេហដា្ឋនមួយមានតំលៃ ៣,៤លាន
ដុល្លា នៅជិតគេហដ្ឋានរបស់ឪពុកម្តាយនាងនៅ Toluca Lake ក្នុងរដ្ឋ California ។

គេហដ្ឋានថ្មីរបស់ Miley Cyrus នេះមានតំលៃ ៣,៩លានដុល្លា អាមេរិច និងមានទំហំ ១៦០០
ម៉ែត្រការ៉េ មានអាងហែលទឹក ,កន្លែងចតរថយន្តសំរាប់រថយន្ត ១០គ្រឿង,បន្ទប់គេង ៥,បន្ទប់
ទឹកចំនួន ៧ ។ ភូមិគ្រឹះនេះត្រូវបានព័ទ្ធជុំវិញដោយ ជញ្ជាំង និង របងខ្ពស់ ដែលសាកសម
បំផុតសំរាប់បុគ្គលល្បីឈ្មោះដូចជា Miley Cyrus នេះ ។





(ពី showbiz)
យ៉ាវីន

Tags: