CamNews

តារា 

អតីត Freshy ម្នាក់ ចេញមកបញ្ជាក់រឿងមានស្នេហាជាមួយនិង ចៅរបស់សម្តេច តេជោហ៊ុនសែន

តារាខ្មែរ ៖ អតីត Freshy ម្នាក់ដែលមានឈ្មោះថា កញ្ញា គីម ចន្ទបូរមី បានចេញមុខបញ្ជាក់រឿងមានស្នេហាជាមួយនិង ចៅរបស់សម្តេច តេជោហ៊ុនសែនថា រឿងដែលអ្នកគ្រប់ៗគ្នាកំពុងតែមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook ថានាងកំពុងតែមានស្នេហាផ្អែមល្អែមជាមួយនិង ចៅរបស់សម្តេច តេជោហ៊ុនសែន ដែលមានឈ្មោះថា ហ៊ុន បញ្ញាបុត្រ ។ 

ដោយយោងតាមការសង្កេតតាមរយៈគណនី Facebook ផ្ទាល់របស់ កញ្ញា គីម ចន្ទបូរមី បានឲ្យដឹងថា នាងពិតជាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិង លោក ហ៊ុន បញ្ញាបុត្រ យ៉ាងពិតប្រាកដមែន មិនមែនគ្រាន់តែជាពាក្យចចាមអារាមនោះទេ​ ។

គួរបញ្ជាក់ឲ្យដឹងថា កញ្ញារូបស្រស់ គីម ចន្ទបូរមី ដែលជាតួឯកស្រីនៅក្នុង រឿងស្នេហ៍បញ្រ្ចាស់ទិស និង លោក ហ៊ុន បញ្ញាបុត្រ ទើបតែផ្ទុះការភ្ញាក់ផ្អើលនេះពេញបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះដែរទេ ។ ប៉ុន្តែអ្នកទាំង ២ មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់ថា បានចាប់ផ្តើមសាងស្នេហាអស់រយៈពេលប៉ុន្មានខែ ឬ ប៉ុន្មានឆ្នាំនោះទេ គ្រាន់តែដឹងច្បាស់ពិតជាកំពុងមានស្រលាញ់គ្នាយ៉ាងពិតប្រាកដមែន ៕ 








ដោយ ៖ គន្ធា


ប្រភព ៖ FB គីម ចន្ទបូរមី