CamNews

តារា 

សិដ្ឋ ឆលីដា ត្រូវអ្នកលេង Facebook ទម្លាយថា ស៊ីដាច់លុយធីប នារី នៅ KTV អស់២០០ដុល្លារ

ភ្នំពេញ៖ ពិធីការិនីនិយមតុបតែងខ្លួន បែបសុភាពរាបសារ ស្រគត់ស្រគំ កញ្ញា សិដ្ឋ ឆលីដា កាលពីយប់មិ្សលមិញនេះ ត្រូវបានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមយក្ស Facebook ម្នាក់ ធ្វើការវាយប្រហារ នាងចំៗដោយមិនមានការខ្លាចរអា ជាសាធារណៈថា នាងបានស៊ីដាច់លុយធីប របស់នារីខារ៉ាអូខេ ប្រមាណ២០០ដុល្លារ ។

សម្រាប់ការបញ្ចេញសាររិះគន់នេះ មិនមែនជាលើកទី១ទេ ពោលកាលពីចុងឆ្នាំ២០១៤កន្លងទៅ ពិធីការិនីប្រចាំកម្មវិធី “Face TO Face” កញ្ញា សិដ្ឋ ឆលីដា ធ្លាប់បានត្រូវព្រនង់ នៃការរិះគន់ ពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook នេះម្តងហើយ ដោយមកដល់ពេលនេះ ក៏មានសាររិះគន់ជាថ្មី ដោយមានម្ចាស់ Account Facebook មួយដែលមានឈ្មោះ ថា “Po Da Ra” បានបង្ហោះសារជា ភាសាខ្មែរថា «នាង សិដ្ឋ ឆលីដា ត្រូវស្រី ktv ជេរប្រទិច ព្រោះស៊ីដាច់លុយធីបគេ ចំនួន 200$...»។

ពាក់ព័ន្ធទៅនឹងការរិះគន់ បែបក្នុងន័យវាយប្រហារ និងជាន់ពន្លិចកិត្តិយសកេរ្តិ៍ឈ្មោះរបស់នាង ម្តងជា២ដង ដោយចោទប្រកាន់ថា នាងជានារីមិនល្អ ហើយថ្មីៗនេះ នាងថែមទាំងបានកេងចំណេញ លុយធីប របស់នារីខារ៉ាអូខេ អស់ប្រមាណ ២០០ដុល្លារ ដោយគ្មានការអៀនខ្មាស មិនសមជាអ្នកសិល្បៈល្បីឈ្មោះឡើយ ។

ទាក់ទងទៅនឹងការរិះគន់នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅ តារាស្រីនាង សិដ្ឋ ឆលីដា ដើម្បីសាកសួរ ឲ្យជម្រះមន្ទិលសង្ស័យនោះបានឡើយ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ។ ប៉ុន្តែ LookingTODAY នឹងស្វាគមន៍សម្រាប់ ការចេញមុខបកស្រាយរបស់នាង នៅពេលក្រោយ ដោយក្ដីរីករាយ។

សូមជម្រាបផងដែរថា កាលពីចុងឆ្នាំ២០១៤កន្លងទៅនេះ តារាស្រីទម្រង់មុខមូលសំឡេងស្រទន់ កញ្ញា សិដ្ឋ ឆលីដា ធ្លាប់ត្រូវបានគេជេរ ប្រមាថកាតទាន នាងធ្ងន់ៗ មានភាសាអសុរោះជេរប្រមាថ និងមើលងាយកិត្តិយស នាងមិនសំចៃដៃឡើយ។ នៅក្នុងពេលថ្មីៗនេះ នាងក៏បានពើបប្រទះ នឹងការវាយប្រហារជាថ្មីទៀត ដោយថានាងជាអ្នកកេងចំណេញ លុយនារីខារ៉ាអូខេ ថែមទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh