CamNews

តារា 

ឈិន ច័ន្ទសុធារី ៖ «សំ​ដី​មនុស្ស​ប្រុស គួរ​ឲ្យ​ខ្លាច ឈឺ​ណាស់ ពិត​ជា​ថោក​ទាប​មែន​ខ្ញុំ ,អន់​ណាស់ »

ភ្នំពេញ៖ តារាចម្រៀង និងជាតារាសម្តែង រូបស្រស់សោភា ស្រគត់ស្រគំ កញ្ញា ឈិន សុធារី កាលពីពេលថ្មីៗនេះនាងបានរំលេចសារ បង្ហាញពីអារម្មណ៍ឈឺចាប់ ស្ទើរស្លាប់ស្ទើររស់ ព្រោះតែស្នេហា ដែលធ្លាប់តែផ្អែមល្ហែម ប្រែក្លាយជាល្វីងជូរចត់ ដោយសារតែប្រុសស្នេហ៍ ជាព្រាននារី រហូតនាងបានពោលពាក្យខ្លាំងថា «សំដីមនុស្សប្រុស គួរឲ្យខ្លាច ឈឺណាស់ ពិតជាថោកទាប មែនខ្ញុំ.អន់ណាស់ » ។

នេះជាលើកទី១ហើយ ដែលពិធីការិនីរូបស្អាត នាង ឈិន ច័ន្ទសុធារី បានបង្ហាញអារម្មណ៍ខូចចិត្ត ដោយសាររឿងស្នេហាបង្ហាញជា សាធារណៈ ឲ្យអ្នកគាំទ្របានឃើញ ។ នៅក្នុងនោះនាងបានសរសេរសារថា «ចិត្តចង់យំឲ្យអស់ទឹកភ្នែក ហើយចង់ស្រែក ឲ្យបាត់ឈឺចាប់ ចង់ស្លាប់តែខ្លាចគេមើលងាយ សម្រាប់គេជារឿងធម្មតា សម្រាប់យើងបេះដូងធ្លុះធ្លាយ មិនងាយ ធ្វើចិត្តបាននោះទេ ព្រោះធ្លាប់និយាយថា ស្នេហានេះមិនស្តាយក្រោយ យ៉ាងណាក៏ដោយមិនយំមុខគេ មើលមនុស្សមិនធ្លុះ ព្រោះតែមិនមាន បទពិសោធន៍ស្នេហាច្រើនដូចគេ អារម្មណ៍ស្មានតែគេស្មោះនឹងខ្លួន អ្នកណាមិនស្នេហ៍ បែរជាស្នេហ៍ អ្នកនឹកឃើញម្តងៗ ចង់តែបាត់ខ្លួន ខ្មាស់គ្រប់គ្នាធ្លាប់ជួបជួន ដែលដឹងរឿងយើងទាំងពីរ អ្នកណាមិនស្រលាញ់ បែរជាមកស្រលាញ់អ្នក ត្រូវយំរ៉ាប់រងអនុស្សាវរីយ៍ ល្ងង់លង់ស្នេហ៍ព្រាននារី បានរង្វាន់ទឹកភ្នែកៗៗៗ ….»។

នៅក្នុងសារខូចចិត្តនោះ តារាស្រីរូបនេះ បានសម្តែងការយល់ចិត្តថ្លើម ទៅលើនារីខូចចិត្តដទៃថា «នៅពេលនេះទើបខ្ញុំ បានយល់ពីអារម្មណ៍ មនុស្ស ដែលចង់ស្លាប់ថា ហេតុអ្វីមនុស្សមួយចំនួន យកការស្លាប់មកសម្រេច លើអនាគតរបស់ពួកគាត់ សំដីមនុស្សប្រុស គួរឲ្យខ្លាច ឈឺណាស់ ពិតជាថោកទាបមែនខ្ញុំ.អន់ណាស់ » ។

បើទោះបីជាតារាស្រី កញ្ញា ឈិន ច័ន្ទសុធារី បង្ហាញអារម្មណ៍ឈឺចាប់ ក៏ដោយ តែនាងមិនបានបញ្ជាក់ ច្បាស់ពីចំណងស្នេហារបស់នាង ថាស្នេហាដែលកំពុងតែប្រះស្រាំនេះ ជាស្នេហារវាងនាង និងលោក សុវណ្ណ មករា តារាសម្តែងល្បីឈ្មោះ ឬក៏អ្នកផ្សេងទេ ។ប៉ុន្តែនៅសុខៗ នាងបង្ហាញសារខូចចិត្ត ទាំងដែលគ្មានអ្នកណាដឹងថា ស្នេហារបស់នាងកើតឡើង តាំងពីពេលណានោះឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh